មិនចម្លែកទេដែល ហង្ស ម៉ានីតា គ្រងមកុដ MUC 2022 បើបានមើលប្រវត្តិរូបពិតនាង

  • 2022-06-16 06:24:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រីដ៏អស្ចារ្យ មហាជនអបអរសាទរពេញផ្ទៃប្រទេស ចំពោះបវរកញ្ញា Miss Universe Cambodia 2022 ម្ចាស់ជយលាភីឯក ហង្ស ម៉ានីតា នឹងបន្តទទួលកាតព្វកិច្ចតំណាងប្រទេសកម្ពុជា ចូលខ្លួនប្រកួត លើឆាកអន្តរជាតិ។

ជោគជ័យដ៏ធំធេងរបស់ស្រីស្អាត ហង្ស ម៉ានីតា បន្ទាប់ពីឆ្លងកាត់វិញ្ញាសារជាច្រើន ជាពិសេសនៅក្នុងវគ្គ ប្រកួតចុងក្រោយកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ម្សិលមិញនេះ នាងបានបង្ហាញសមត្ថភាពល្អខ្លាំងបំផុត ទាំងដើរម៉ូដ និងវគ្គឆ្លើយសំនួរ។ មិនមែនជារឿងចម្លែកនោះទេ ដែលបវរកញ្ញា ហង្ស ម៉ានីតា ក្លាយជា ម្ចាស់ជយលាភីប្រចាំឆ្នាំ Miss Universe Cambodia 2022 ព្រោះបើយោងតាមប្រវត្តិក្នុងវិស័យដើរម៉ូដ និងចំណេះទូរទៅរបស់នាង ហង្ស ម៉ានីតា គឺស័ក្ដសមខ្លាំងបំផុត ជាម្ចាស់មកុដ MUC2022។

ងាកមកមើលសមត្ថភាពកំពូលរបស់ ម៉ានីតា នាងជាកូនកាត់ខ្មែរ បារាំង ដែលអាចនិយាយបានរហូត ដល់ទៅ៤ភាសា ដូចជាភាសា អង់គ្លេស បារាំង ខ្មែរ និងអេស្ប៉ាញ ភាសាទាំងបួនហ្នឹងគឺគាត់និយាយបានដូចតែភាសាខ្មែរអញ្ចឹង ព្រោះរៀនតាំងពីនៅតូចម្ល៉េះ នេះបើតាមសម្ដីបញ្ជាក់ពីម្ដាយ ហង្ស ម៉ានីតា បានថ្លែងប្រាប់ Sabay

មកុដ MUC 2022 មិនមែនជាមកុដទី១ដែល ម៉ានីតា បានគ្រង ដោយកន្លងមកនាងក៏ធ្លាប់ជាគ្រង និងជាម្ចាស់ជយលាភី បវរកញ្ញាឯកជយលាភីលេខ៣ ក្នុងកម្មវិធី Miss Tourism 2016។ រម្លឹកដល់កាលនោះ ម៉ានីតា បានជាប់ចូលដល់វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​បេក្ខភាព​មក​ពី​ប្រទេស​ចំនួន​៤០ផ្សេង​ទៀត ដើម្បី​ឈាន​ទៅ​មកុដ​ជយលាភី Miss Tourism Metropolitan។ ដោយឡែក ហង្ស ម៉ានីតា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែក គណនី និងហិរញ្ញាវត្ថុនៅសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ៕

អត្ថបទ៖ Kesor