ទាក់ទង​កូន​ស្រី Pep ​បាន​៥​ខែ ​ពេល​នេះ Alli ​ស្និទ្ធ​ជាមួយ​អតីត Crush ​របស់ Justin ​ម្ដង​

  • 2022-06-16 07:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ Dele Alli ​បាន​បង្ហាញ​មុខ​មិត្ដ​ស្រី​ថ្មី​ម្នាក់​ទៀត​ហើយ​ឈ្មោះ​ថា Cindy Kimberly ​ដែល​ជា​អតីត​មនុស្ស​ដែល Justin Bieber ​លួច​ស្រលាញ់​កាល​ពី​ពេល​កន្លង​ទៅ​ផង​ដែរ។

​Alli ​កាល​ពី​មួយ​រយៈ​មុន ​មាន​ដំណឹង​ថា​ទាក់ទង​ជាមួយ​កូន​ស្រី​របស់​លោក ​Pep Guardiola ​ឈ្មោះ​ថា Maria ​ដោយ​ពួកគេ​ទាំង​ពីរ​នាក់​បាន​ថើប​គ្នា​នៅ​ទីសាធារណៈ​ផង​ដែរ។ ​តែ​ក្រោយ​មក ​ការ​ស្រលាញ់​គ្នា​បាន​ត្រឹម​៥​ខែ ពួកគេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​វិញ។ ​រហូត​មក​ដល់​បច្ចុប្បន្ន Alli ​ក៏​បាន​បង្ហាញ​មុខ​មនុស្ស​ស្រី​ថ្មី​ទៀត​ហើយ។ Cindy Kimberly ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​សម្រាក​លំហែរ​កាយ​ជាមួយ Alli ​ហើយ​ពួកគេ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ខ្លាំង​មែនទែន។

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ