អេដវីន៖ “ពេលខ្ញុំធ្លាក់ដល់សូន្យ អ្នកសិល្បៈ និងមិត្តស្និទ្ធស្នាល លែងមកក្បែរ”

  • 2022-06-17 07:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លៀតឱកាសចូលរួមក្នុងកម្មវិធីសម្ភោធរឿងខ្នាតធំ “ពេលម៉ែចាស់ទៅ” តារាសម្ដែងរូបសង្ហា អេដវីន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ជុំវិញរឿងរ៉ាវនាអតីតកាលជូរចត់ កាលដែលខ្លួន ជាប់ពន្ធនាគារ ដោយសារទំនាក់ទំនងស្នេហាជាមួយ អតីតភរិយា ម្ចាស់ផលិតកម្ម LD។

រម្លឹកទៅកាន់អតីតកាលរបស់តារាសម្ដែងឆ្នើមលោក អេដ វីន បានទម្លាយថាលោកស៊ូណាស់ទម្រាំ ងើបឈរមកវិញម្ដងទៀត។ ម៉្យាងទៀតបន្ទាប់ពីលោកបានបញ្ចប់រឿងក្ដី និងបានចេញពីពន្ធនាគារ លោកសម្រាកនៅផ្ទះមួយរយៈ ក្រោយមកក៏មានផលិតករទាក់ទងទៅលោកមកធ្វើការ។ អេដវីន៖ “ផលិតករគាត់ថាស្ដាយសមត្ថភាពខ្ញុំ ចង់ឱ្យខ្ញុំត្រឡប់ចូលវិស័យសិល្បៈវិញម្ដងទៀត”។

ស្របពេលគ្នានេះ អេដវីន រៀបរាប់បន្តថាពេលដែលជួបបញ្ហា ធ្លាក់ដល់បាត ខ្ញុំគ្មានអ្នកនៅក្បែរទេក្រៅ ពីខ្លួនឯង និងគ្រួសារ បើនិយាយដល់មិត្តរួមអាជីព ឬអ្នកសិល្បធ្លាប់ទៅណាមកណាជាមួយគ្នា ក៏លែង មាន មិនត្រឹមតែប៉ុណ្ណោះ អេដវីន សង្កត់ធ្ងន់ថា អំឡុងពេលស្ថិតភាពលោកធ្លាក់ដុនដាបមានតែសិល្បករ សិល្បការិនីជើងចាស់ប៉ុន្មានដួងប៉ុណ្ណោះដែលបានសួរសុខទុក្ខលោក ចំណែកតារារួមជំនាន់ និងអ្នក ផ្សេងទៀតបាត់មុខអស់តែម្ដង”។

អេដវីន ថ្លែង៖ “ពេលខ្ញុំមានបញ្ហាជួបទុក្ខ ទើបដឹងថាអ្នកណាស្រលាញ់យើង រាប់អានយើងពិតប្រាកដ គឺមានតែរាមច្បងជើងចាស់ប៉ុន្មាននាក់ប៉ុណ្ណោះសួរនាំខ្ញុំ ក្រៅពីអ្នកទាំងនេះបាត់មុខអស់តែម្ដង”។

យ៉ាងណាមិញនេះគ្រាន់តែជាស្លាកស្នាមអតីតកាលប៉ុណ្ណោះ ដោយបច្ចុប្បន្ន អេដវីន ក៏បានចាប់ផ្ដើម ជាជីវិតថ្មីក្នុងវិថីសិល្បៈ មិនតែប៉ុណ្ណោះគ្រាន់តែឈានជើងភ្លាម ក្ដោមឱកាសជាតួឯកក្នុងភាពយន្ដខ្នាត ធំរបស់អ្នកស្រី ពាន់ ភួបុប្ផា គឺរឿង “ពេលម៉ែចា់ទៅ”។ ចំណែកអតីតគូស្នេហ៍លោកវិញ អេដវីន ថាមិនបាន ខឹងឬស្អប់អ្វីនោះទេ គឺធម្មតា ហើយលោកក៏អាចប្រឈមមុខជាមួយនាងដែរ៕

                           ​​​​