គួរឲ្យសរសើរ! និស្សិតខ្មែរមួយ​ក្រុមបង្កើត ​“រាជសារ” ជាកម្មវិធីបណ្តាញសង្គមឲ្យអ្នកចែករំលែក និងទទួលបាននូវមាតិការអប់រំល្អៗ​ទទួល​ស្គាល់​ដោយ​ក្រសួង​​​

  • 2022-06-17 09:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ ​“រាជសារ”“Reachsa” គឺជាកម្មវិធីបណ្តាញសង្គមថ្មី​មួយទៀត​​សម្រាប់សិស្ស និស្សិត ​​នៅ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ទំនាក់​ទំនង​គ្នា និង​ចែក​រំលែក​ចំណេះ​ដឹង រួម​ទាំង​ការ​ទទួលយក នូវមាតិការល្អៗ​ ជា​ពិសេសនៅលើកម្មវិធីមួយ​នេះ​ អ្នកនឹងមិនត្រូវបានរំខានដោយការផ្សព្វផ្សាយច្រើន​ពេក​នោះ​ទេ​។

កញ្ញា ឈួ គឹមហុង | រូបថត៖ Sabay

កញ្ញា ឈួ គឹមហុង ជាសហ​ស្ថាបនិក​កម្មវិធី​បាន​ប្រាប់ Sabay ឲ្យដឹង​ពី​​គោល​បំណង​នៃ​ការ​បង្កើត​ Platform នេះ​ឡើង​ក្រោម​ហេតុផល​ចម្បង​ពីរ​ធំៗ​គឺ ចង់​ជំរុញ​ដល់​ការ​សិក្សា​និង​ការ​អភិវឌ្ឃខ្លួន​របស់​សិស្ស​និស្សិត និង​ចង់​បង្កើត​នូវ​របៀប​ថ្មី​នៃ​ការ​ចំលែក​ចំណេះ​ដឹងឲ្យ​​​គ្នា​ទៅ​វិញទៅ​មកនៅ​ក្នុង​សង្គម​ខ្មែរ​យើង​។

ស្ដង់ ​Reachsa នៅ​ក្នុង​កម្មវិធី “CODE-C” | រូបថត៖ Sabay

កញ្ញា​ បាន​បន្ថែម​ទៀត​ថា៖ "នៅ​ក្នុង​កម្មវិធី​ក៏​មាន​ជម្រើស​សម្រាប់​អ្នក​ប្រើប្រាស់​រូប​ណា​ដែល​មាន​ (Content) ឬ មាតិការ​អប់រំៗ​ល្អៗ​ជាភាសាខ្មែរ ឬ​ភាសា​បរទេស ក៏​អាចបំពេញ​បែប​បទរួច​បង្ហោះ​ចូល​ទៅ​ក្នុង​កម្មវិធី​បាន​ផង​ដែរ។ លើស​ពី​នេះ​ទៀត វាគ្មិន​ជាជនជាតិខ្មែរដែល​មាន​វត្តមាន​នៅ​កម្មវិធី​សុទ្ធ​សឹង​តែ​​មនុស្ស​​មាន​សមត្ថភាព​​និងមាន​​បទពិសោធន៍​ច្រើន​ឆ្នាំ​ ​លើ​ប្រធាន​បទនិមួយៗ​ដើម្បី​មក​រៀបរាប់​ពី​របៀប​និង​គន្លឹះ​ក្នុង​ការ​សិក្សា ​ក៏ដូចជា​ ដំណោះស្រាយ​លើ​បញ្ហាប្រឈម​នានា​​នា​នៅ​ក្នុង​ជីវិត​ជា​និស្សិត​​​។​ អត្ថប្រយោជន៍​របស់​អ្នក​ប្រើប្រាស់​មួយ​ទៀតគឺ​ ពួកគេ​អាច​មាន​ជម្រើស​ក្នុង​ការ​តាម​ដាន​និង​ស្ដាប់​មនុស្ស​ដែល​ពួកគេ​ពេញ​ចិត្តនៅ​ក្នុង​ Platform តែ​មួយ​ ដោយ​គ្មាន​អ្វី​រំខាន​ចិត្ត​ឡើយ​។​"

កម្មវិធី​នេះ​ទទួល​បាន​ការ​គាំទ្រ ដោយ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា និង​​ក្រសួង​​អប់រំ យុវជន​ និងកីឡា ថែម​ទៀត​ផង​។ ស្ថាបនិកកម្មវិធីនេះមានបីរូបគឺ កញ្ញាឈួ គឹមហុង កញ្ញា លឹម ស៊ូបួយ និង​លោក អ៉ីម ម៉េងជី បច្ចុប្បន្ន​ជា​និស្សិតឆ្នាំទីបួន ​ជំនាញ​គ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ​ មកពី​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រុមពួកគេ​ ជាជយលាភីលេខបី ទទួលបានការគាំទ្របណ្ដុះបណ្ដាលពី មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីនៃ​កម្ពុជា ឬ National Incubation Center of Cambodia (NICC) នៃ​ជំនាន់ទីមួយ ខណៈដែល​​ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីគឺជា​កិច្ចសហការរវាង​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែល​ទទួលបាន​ការ​គាំទ្រដោយ​ក្រសួងអប់រំ យុវជននិងកីឡា​។

​បើ​អ្នក​ពេញចិត្ត​សូម​ស្វែង​រក នៅលើ​ Telegram និង YouTube សម្រាប់​កម្មវិធីទូរសព្ទ "រាជសារ" ដែលនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះដែល​មាន​ទាំង​លើ App Store និង Play Store៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី