មិនចូល TOP5 ជារឿងមួយ តែឃើញឃ្លីបនេះហើយ អ្នកកាន់តែអាណិតស្រឡាញ់ ហង្ស សូរិយ៉ាន់
- 2022-06-19 05:30:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចូល TOP5 ជារឿងមួយ តែឃើញឃ្លីបនេះហើយ អ្នកកាន់តែអាណិតស្រឡាញ់ ហង្ស សូរិយ៉ាន់
ចន្លោះមិនឃើញ
កម្មវិធីប្រកួត Miss Universe Cambodia 2022 បានបញ្ចប់ទៅយ៉ាងរលូន ដោយមានការសាទរខ្លាំងក្លាពីសំណាក់មហាជនទូទាំងប្រទេស ធ្លាយដល់បរទេសទៀត។ ជាក់ស្ដែង កម្មវិធីឆ្នាំនេះ គេក៏បានរកឃើញម្ចាស់មកុដហើយគឺ បវរកញ្ញា ហង្ស ម៉ានីតា កូនកាត់ខ្មែរបារាំង ដែលមានអាយុ ២៣ឆ្នាំ។
ទោះជាសម្ដែងនូវការសាទរយ៉ាងណាក្ដី ប៉ុន្តែមហាជនភាគច្រើនហាក់មិនទាន់អស់ចិត្តនឹង កញ្ញា ហង្ស សូរិយ៉ាន់ ដែលមានបានឈានចូលកំពូលជើងខ្លាំង ៥នាក់ (TOP5)។ ប៉ុន្តែសម្រាប់សាមីខ្លួន ដ្បិតខកខានឱកាសនេះមែន ប៉ុន្តែនាងនៅតែរក្សាស្នាមញញឹមស្រស់ស្អាតដដែល ជាហេតុនាងឈ្នះបានក្ដីស្រឡាញ់ពីមហាជនច្រើនលើសលប់វិញ។
យ៉ាងណាក្ដីថ្មីៗ ម្ចាស់ជយលាភីរងទី ១ ហេង សុទ្ធនិស្ស័យ បានបង្ហាញឃ្លីបវីដេអូមួយ ដោយភ្ជាប់ជាមួយនឹង Caption ថាខ្លួនស្រក់ទឹកភ្នែកជាប់ ពេលមើលវីដេអូខាងក្រោមហើយ ពិសេសឃ្លីបដែលគេចាប់បាន ពេល ហង្ស សូរិយ៉ាន់ ស្រែកសាទរមិត្តល្អ ខណៈពិធីករ ត្រៀមប្រកាស តំណែងម្ចាស់មកុដឆ្នាំ ២០២២ ទាំងគ្មានអារម្មណ៍អន់ចិត្ត ឬសោកស្ដាយ។
សបញ្ជាក់ច្បាស់ពេកហើយ ថា នារីម្នាក់នេះ ជាមនុស្សបែបណា ទោះខ្លួនមិនបានទទួលជ័យជម្នះ ប៉ុន្តែនាងបានដក់ជាប់ក្នុងចិត្តគ្រប់គ្នាបាត់ទៅហើយ។ ជាមួយគ្នានោះ មិនថាថ្ងៃមុខ នាងចាប់អាជីពអ្វី ក៏គ្រប់គ្នារង់ចាំស្វាគមន៍ និងគាំទ្ររហូតដែរ៕