លោក Jerry Thai៖ សម្រេចបើកអាជីវកម្មរកសុីក្នុងវិស័យថតរូប ដើម្បីពង្រឹងនិងពង្រីកវិសាលភាពវិស័យនេះនៅកម្ពុជាទៅកាន់ក្រៅប្រទេស

  • 2022-06-20 04:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jerry Thai គឺជាអគ្គនាយកក្រុមហ៊ុននិងជាស្ថាបនិកអាជីវកម្ម Home Photography បានចូល​ខ្លួន​មក​ចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន អំពីការប្រលូកខ្លួន ក្នុងវិស័យថតរូប បែប Commercial នៅក្នុង​កម្មវិធី Starting Up ចាប់តាំងពីលោក ចាប់ផ្ដើម មកទល់នឹងពេល ជោគជ័យក្នុងបច្ចុប្បន្ននេះ។

ប្រិយមិត្ត​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី ពី​អ្នក​ជំនាញ​ថតរូប​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន និង​បាន​រកសុី​ក្នុង​វិស័យ​នេះ ដែល​បាន​សេវាកម្មថតរូប Pre-Wedding ថតរូបតែង គោល បំណង​លើក​កម្ពស់​វិស័យថតរូប​នៅកម្ពុជា។ លោក Jerry Thai ក៏បានបង្ហាញនូវទស្សនៈរួមទាក់ទងនិងវិស័យថតរូបបែប Commercial ក្នុងប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់ថា វិស័យថតរូប នៅកម្ពុជាមិនទាន់​មាន ភាពខ្លាំងក្លាអាចប្រជែងជាមួយនឹងបរទេសបានទេ ប៉ុន្ដែលទ្ធផល ក៏មិនជាអន់ប៉ុន្មានដែរ។

លោក Jerry Thai បានសម្រេចបើកអាជីវកម្មរកសុី​ក្នុង​វិស័យ​ថត​រូប​នេះ ដើម្បី​ពង្រឹង និងពង្រីក​វិសាល​ភាពវិស័យថតរូបនៅកម្ពុជា​ទៅ​កាន់​ក្រៅ​ប្រទេស។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​លោក​បាន​​ចំណាយ​ពេលវេលា និង​លុយផ្ទាល់ជាច្រើន​លើ​ការ​ផ្សព្វ​ផ្សាយ និង​បង្ហាញ​ស្នាដៃ​ក្នុង​វិស័យ​ថត​រូប​​នេះ។ រឿងដែលសំខាន់មួយទៀតនោះ មុនពេលសម្រេចចិត្ដបើកអាជីវកម្មនេះឡើង  លោក​បានអភិវឌ្ឈខ្លួនជាអ្នកបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង នឹងពង្រឹងសមត្ថភាព យុវជនជាច្រើន ដើម្បីជាការចងក្រង ឆ្អឹងខ្នងក្នុងដំណើរអាជីវកម្មនេះ។

ចង់​ដឹង​ច្បាស់​ពីជីវប្រវត្ត​របស់​លោក រួម​ជា​មួយ​ការ​ងារ​ជា​ច្រើន​ផ្សេង​ទៀត​របស់​លោក​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី