ថា Staria រាងទំនើប​កប់​ហើយ ឥឡូវ Hyundai ជិតចេញឡាន១ទៀត កាន់តែអេមខ្លាំងជាងនេះ

  • 2022-06-20 07:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ អ្នក​ណាដែលមិន​សរសើរ​ Hyundai Staria ដែល​មាន​រូបរាង​ទំនើប​កប់បែបអនាគតនោះ តែ​ឥឡូវ​ក្រុមហ៊ុនកូរ៉េ​នេះ បាន​ទម្លាយ​ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក​នៃរថយន្តវ៉ែនថ្មីគឺម៉ូដែល Stargazer 2023 ដែល​គេផ្គុំគ្នា​មើលទៅអាចប៉ាន់ស្មានបានថា ជារថយន្ត​ដែល​មាន​ការឌីហ្សាញ​អេមជាង Staria ទៅទៀត។

រូបភាពទាំងនោះ​គឺ​បង្ហាញ​ពីការ​ឌីហ្សាញ​ផ្នែក​ខាងមុខ ផ្នែកខាងក្រោយ និងចំហៀង​ថ្ពាល់ខាងឆ្វេងពិសេស​យ៉ាន់កង់​ដ៏ស្រស់ស្អាត។ វាមាន​ភ្លើង LED ​ជាបន្ទាត់ដេក Light bar កាត់ក្បាល​រថយន្តស្រដៀង​នឹង​ Staria ដែរ និង​មាន​ចង្កៀងមុខដាច់គ្នាជាប្រភេទ LED ហើយ​ប៉ាណា​វា​ក៏ធំ​គ្រប​ដណ្តប់​ស្ទើរពេញ​ផ្ទៃខាងមុខ។ ចំណែក​ផ្នែក​ខាងក្រោយវិញ ក៏ឌីហ្សាញ​ជាភ្លើង LED កាត់​ជាបន្ទាត់ដេកបិទ​អម​សងខាងដោយ​ភ្លើង LED បញ្ឈរ។

បើតាម​រូបភាព​គំរូ​កន្លងមក បានឱ្យដឹងថា រថយន្ត Hyundai Stargazer 2023 ​អាច​នឹង​មាន​ប្រវែង ៤,៥ម៉ែត្រដែល​វា​អាច​នឹងបំពាក់កៅអី៣ជួរ​ដែល​មាន​ចំនួន៦ ឬ ៧​កៅអី។ រថយន្ត​នេះ ទំនង​ជាប្រើម៉ាស៊ីន​​សាំង ឬម៉ាស៊ូត ចំណុះ ១,៥លីត្រ។

តែយ៉ាងណា សូម​រង់ចាំ​ដល់​ការប្រកាស​ចេញផ្លូវការ ដែល​ Hyundai នឹង​បញ្ចេញ​ក្នុងអំឡុងខែកក្កដា​ខាងមុខនេះ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម