ល្បីថា Fan BingBing មានសង្សារថ្មីជាអតីតទាហាន ឯរូបរាង និងអាជីពបច្ចុប្បន្នពិតមិនធម្មតា

  • 2022-06-21 03:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានបទនេះ​កំពុង​ពេញនិយមពេញ​បណ្ដាញសង្គម​ចិន ដោយសារអ្នកប្រើអ៊ីនធើណិត សង្ស័យថា​ Fan BingBing មាន​ស្នេហាជាមួយអ្នកថ្មី ដែលជាអតីតនាយទាហានរាងសង្ហាម្នាក់។

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វីដេអូខ្លីមួយដែលមានសភាពព្រាលៗតិចៗ ត្រូវបាន​បង្ហោះព្រាតពេញ​បណ្ដាញសង្គម ដោយ​គ្រប់គ្នាអះអាងថាជា តារា​ស្រីវ័យ ៤០ឆ្នាំរូបនេះ និងមិត្តប្រុសរបស់នាង​ ដែលកំពុងរង់ចាំនៅក្រៅអគារមួយកន្លែង បន្ទាប់ពីចូលរួមកម្មវិធីជួបជុំគ្រួសាររបស់ BingBing

ក្នុវីដេអូនោះដែរ គេឃើញបុរសអាថ៌កំបាំងម្នាក់ ដែលគេសង្ស័យថាជាស្នេហាថ្មីនោះ ឱបស្មា BingBing យ៉ាងស្និទ្ធស្នាល ថែមទាំងចាប់កាន់ដៃនាង បម្រុងនឹងថើបទៀត។ ទោះបីជាងងឹតមែន ប៉ុន្តែអ្នកប្រើអ៊ីនធើណិតនៅតែអាច​ចាប់បាន និងកត់សម្គាល់មុខបុរសម្នាក់នោះបាន ព្រមទាំងដឹងថាជាអ្នកណាទៀត។

យោងតាមប្រភពបាន​ឲ្យដឹងថា បុរសម្នាក់នោះ មានឈ្មោះ​ថា​ Guo Yanfeng បច្ចុប្បន្នមានមុខងារជា អនុប្រធានក្រុមហ៊ុនហិរញ្ញវត្ថុមួយកន្លែង។ ជាមួយគ្នានោះ បុរសម្នាក់នេះទំនងជាមាន​អាយុស្របាលនឹង Fan BingBing ដែរ ហើយធ្លាប់បម្រើការងារក្នុងជួរទាហាន ១៨ឆ្នាំ ហើយ ដោយកន្លែងនោះហើយ ដែលលោកជាប់ឈ្មោះជាមន្ត្រីវ័យក្មេងបំផុតដែលបានក្លាយជាផ្នែកមួយនៃអ្នកគ្រប់គ្រងជាន់ខ្ពស់។

រូបពីមុន
រូបបច្ចុប្បន្ន

ទោះជាយ៉ាងណាក៏ដោយ ដ្បិតមានកត់សម្គាល់មុខមាត់ច្បាស់មែន តែអ្នកនិយមលេងអ៊ីនធើណេត ហាក់បីដូចជាមិនចាប់អារម្មណ៍នឹងលោកខ្លាំងពេកនោះទេ។ ប្រការសំខាន់មួយទៀតនោះ ក៏ដោយសារគ្រប់គ្នាគិតថា Yanfeng មិនសូវសង្ហា មិនសមគ្នាជាមួយនឹងកំពូលរាជិនីសម្រស់របស់ចិនគឺ Fan BingBing ប៉ុន្តែចំណុចសំខាន់ បុរសម្នាក់នេះ គឺជាអ្នកមានទ្រព្យស្តុក។

ក៏មានការលើកឡើងបែប​សាទរដែរថា ទោះជាសម្រស់របស់គូស្នេហ៍ថ្មី Fan BingBing យ៉ាងណាក៏ដោយ ក៏មិនមែនជាបញ្ហាចោទ ឲ្យតែនាងមាន​ក្ដីសុខផ្លូវចិត្តទៅគឺគ្រប់គ្រាន់ហើយ៕

ប្រភព៖ 8day   អត្ថបទ៖ ធារី