អ្នកប្រើផលិតផល Apple បំពេញការងារការិយាល័យកុំភ្លេចកម្មវិធីទាំងនេះ Pages, Numbers, Keynote

  • 2022-06-22 02:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លៀតក្នុងឱកាស Apple ទើបបញ្ចេញកំណែអាប់ឌែតធំទៅលើ ឈុតកម្មវិធី iWork ដែលក្នុងនោះមានកម្មវិធី Pages, Numbers និង Keynote យើងសូមណែនាំប្រិយមិត្តប្រើប្រាស់ផលិតផល Apple សាកល្បងប្រើកម្មវិធីទាំងបីនេះ ដែលវាស្រដៀងទៅនឹងកម្មវិធី Word, Excel និង Power Point របស់ Microsoft ផងដែរ។

កាន់តែគួរឱ្យប្រើប្រាស់បន្ថែមត្បិត កម្មវិធីទាំង ៣ ឥតគិតថ្លៃ មានភាពងាយស្រួល ជាពិសេសគឺជាផលិតផលក្នុងផ្ទះរបស់ក្រុមហ៊ុនស្រាប់តែម្ដង។

១. កម្មវិធី Pages មានលក្ខណៈសំខាន់ និងចំណុចថ្មីៗទើបអាប់ឌែតមាន៖

  • ធ្វើការងារជាក្រុមលើក្រដាសការងាររួមដំណាលគ្នា ទាំង iPhone, iPad, Mac ឬលើ iCloud.com
  • អាចបង្កើតរបាយការណ៍ផ្សេងៗ ប្រវត្តិរូប បានភ្លាមៗជាមួយម៉ូតស្អាតៗ
  • អាចបង្កើតអត្ថបទនិងរូបភាព ជាមួយមានជម្រើស preset style ជាច្រើន
  • តាមដានការកែឬផ្លាស់ប្ដូរកិច្ច ជាមួយគ្នានឹងគ្នាមានភាពងាយស្រួល
  • អាច export ឯកសារទៅជា .txt file បាន

២. កម្មវិធី Numbers មានលក្ខណៈសំខាន់ និងចំណុចថ្មីៗទើបអាប់ឌែតមាន៖

  • ធ្វើការងារជាក្រុមលើក្រដាសការងាររួមដំណាលគ្នា ទាំង iPhone, iPad, Mac ឬលើ iCloud.com
  • អាចធ្វើការលើ multiple table និងតារាង chart គ្រប់ទីកន្លែងលើ canvas
  • ទទួលបានការផ្ដល់ឱ្យភ្លាមៗពេលយើងចង់បញ្ចូលរូបមន្តអ្វីមួយ
  • អាប់ឌែតឱ្យបង្កើនប្រសិទ្ធភាពទៅលើការបញ្ចូល rows និង columns លើ table ធំៗ

៣. កម្មវិធី Keynote មានលក្ខណៈសំខាន់ និងចំណុចថ្មីៗទើបអាប់ឌែតមាន៖

  • ធ្វើការងារជាក្រុមលើក្រដាសការងាររួមដំណាលគ្នា ទាំង iPhone, iPad, Mac ឬលើ iCloud.com
  • បង្កើតចលនា effects និង transitions លើស្លាយដូចកម្រិតខ្នាតកុន
  • ក្នុងករណីមានបញ្ហាម៉ាស៊ីនបញ្ចាំងស្លាយអី អាចប្រើកម្មវិធីនេះជាឧបករណ៍បង្ហាញស្លាយបាន ទាំងលើ iPhone, iPad, Mac ឬលើគេហទំព័រជាដើម

ទាញយកកម្មវិធីទាំង ៣ ខាងក្រោមនេះ៖

ប្រភព៖ Apple   ប្រែ​សម្រួល៖ កុសល