ផ្អើលមួយក្ឌាំងថា J-Hope និង Rosé​ មានស្នេហានឹងគ្នា ក្រោយធ្លាយភស្តុតាងទាំងនេះ

  • 2022-06-22 03:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មាន​ព័ត៌មានចចាមអារ៉ាមថា J-Hope (BTS) និង Rosé (BLACKPINK) ទាក់ទងស្នេហាគ្នា អាស្រ័យលើភស្តុតាងមួយចំនួន។

ដំណឹងនេះផ្ដើម​ចេញ នៅពេល​មាន​អ្នកឃើញ មេចុងភៅកូរ៉េ-បារាំងម្នាក់ឈ្មោះ Pierre Sang បង្ហោះរូបភាព​របស់អ្នកទាំង ២ លើ Instagram របស់ខ្លួន។ លោកបាន​បង្ហោះរូបលើ Story ថែម​ទាំងក្នុងថ្ងៃតែមួយ ពេល​តែមួយ គ្រាន់តែរូបមួយបង្ហោះមុន មួយទៀតបង្ហោះក្រោយ។

បន្ថែម​ពីលើភស្តុតាងមួយនេះ​ J-Hope និង Rosé ថែមទាំងពាក្យ​អាវ​ខ្មៅដូចគ្នា សូម្បីពណ៌ក្រចក ក៏ពណ៌ឈាមជ្រូកដូចគ្នាដែរ ដែល​កាន់តែធ្វើការអ្នកគាំទ្រកាន់តែមាន​ការសង្ស័យឡើង។

J-Hope
ក្រចកដៃ J-Hope
Rosé

ដោយសារសន្ធឹក​អ្នកសង្ស័យថាតារាប្រុសស្រីទាក់ទងគ្នា កាន់តែមាន​ការកើនឡើង​ឡើង​ពេក​ ទើប​អ្នកគាំទ្រ និងអ្នកជំនាញ​ស៊ើបរូប ព្យាយាមប្រមូលរូបភាព​ជា​ច្រើន ដើម្បីកុំឲ្យព័ត៌មាន​នេះ​សុសសាយហួសហេតុ។ ពួកគេ​បាន​ពន្យល់ ដោយបង្ហាញ​រូបជាច្រើន​សន្លឹក របស់ មេចុងភៅរូបនេះ​ ដែល​ថតជាមួយនឹង​តារាៗដែលបាន​ទៅញ៉ាំអាហារនៅភោជនីយដ្ឋាន​របស់លោក មិនមែន​មាន​តែ សមាជិក BLACKPINK និង BTS ទេ។ ចំណែក​ពណ៌ក្រចកវិញ គឺ​គ្រាន់តែ​រឿងចៃដន្យប៉ុណ្ណោះ។

អ្នកអះអាងបាន​លើកឡើងថា៖

- «J-Hope លាបពណ៌ក្រចក​ ដោយសារតែត្រូវ​ថត MV ហើយមេចុងភៅបើកសម្ពោធភោជនីយដ្ឋាននៅថ្ងៃនេះ​ ដូច្នេះ​ហើយទើប​មាន​តារាៗជា​ច្រើនទៅចូលរួមសាទរ»

- «Rosé បាន​ទៅទីនោះជាមួយនឹង​បងស្រីរបស់នាង»

- «មើលទៅដូចជាមាន​មនុស្សជា​ច្រើន​ចូលចិត្តផ្គូរផ្គង BTS និង BLACKPINK»

- «មាន​តារា​ផ្សេងទៀតបាន​ទៅហាងនោះ មិនមែន​មានតែ J-Hope និង Rosé ទេ»៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី