ប្រកាស! Miss Grand ខ្មែរសុរិន្ទ ប៉ានរ៉ាត់ ពិនម៉ឹង ក្លាយជាបេក្ខភាពផ្លូវការរបស់ MGC 2022

  • 2022-06-22 04:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាដំណឹង​ថ្មីទើបទទួល​បានពីទំព័រហ្វេសប៊ុក Miss Grand Cambodia គឺ កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង Miss Grand Surin ឆ្នាំ ២០២២ នឹង​ក្លាយជាបេក្ខភាព​ប្រកួតផ្លូវការរបស់កម្មវិធី។

តាម​ព័ត៌មានសង្ខេប បាន​បញ្ជាក់មកថា បវរកញ្ញារូបនេះ មាន​អាយុ ២៣ ឆ្នាំ មានកម្ពស់ ១,៧៥សង់ទីម៉ែត្រ និងមាន​ទម្ងន់ ៥៦គីឡូ ជាមួយនឹងទំហំទាំង វិញគឺ ៣៤,២៤, ៣៦។ នាងគឺជា​ Miss Grand Surin ដែល​មាន​ឪពុកម្ដាយជាជនជាតិខ្មែរ សុទ្ធ។

បើតាម​ការចេញផ្សាយបញ្ជាក់របស់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia ប៉ានរ៉ាត់ ពិនម៉ឹង នឹងក្លាយជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពផ្លូវការទាំង ៣៥ នាក់ដោយស្វ័យប្រវត្តិរបស់កម្មវិធីនៅឆ្នាំនេះ៕

អត្ថបទ៖ ធារី