ឆន សុវណ្ណរាជ ហ៊ានបើកមើលរូបថតម្ដាយជាលើកដំបូង ស្របពេលឪពុកធ្លាក់ខ្លួនឈឺ

  • 2022-06-23 01:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសរបស់ផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ ដាច់ចិត្ដបើកអាល់ប៊ុមមើលរូបថតសពម្ដាយជាលើកដំបូង ស្របពេលដែលលោកប៉ាធ្លាក់ខ្លួនឈឺ។ លោកបានយំខ្សឹបខ្សួល សម្រក់ទឹកភ្នែកលើរូបថតម៉ាក់ ហើយបន់ស្រល់ឲ្យព្រលឹងម្ដាយជួយតាមថែរក្សា និងឲ្យលោកប៉ាឆាប់បានជាសះស្បើយពីជំងឺ។

រាជ បានបញ្ចេញវីដេអូដ៏កម្សត់របស់ខ្លួនតាមបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឲ្យដឹងថា តាំងពីម្ដាយស្លាប់ទៅ លោកមិនដែលហ៊ានបើកមើលរូបថតទាល់តែសោះ ប៉ុន្ដែដោយថ្ងៃនេះនឹកម្ដាយខ្លាំងពេកក៏សម្រេចចិត្ដបើកមើលទាំងចិត្ដនៅក្ដុកក្ដួលស្រណោះរូបម្ដាយ។

ក្រោយពីលោកបញ្ចេញវីដេអូ និងសារដ៏ក្រៀមក្រំនេះ ក៏មានអ្នកគាំទ្រ និងមិត្ដសិល្បៈចូលComment លើកទឹកចិត្ដតារាចម្រៀងរូបនេះដែរ។ ដោយអ្នកខ្លះនិយាយថា ម្ដាយស្លាប់ទៅបានសុខហើយ ហើយអ្នកខ្លះទៀតក៏និយាយថា ព្រលឹងម្ដាយក៏នឹកកូនខ្លាំងណាស់ដែរ។ រីឯស្ថានភាពជំងឺរបស់លោកប៉ារបស់រាជ មិនត្រូវបានលោកបញ្ចេញថាធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែបង្ហើបថា៖ “ពេលនេះប៉ាកំពុងឈឺ ម៉ាក់ជួយឲ្យប៉ាឆាប់ជាណា"៕

ជិន សុភ័ក្ដ្រ