ផ្លូវការហើយ Telegram Premium ដាក់តម្លៃឱ្យ ៣ ជម្រើស ថែម ១១ មុខងារថ្មីៗ

  • 2022-06-23 02:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ចប់សេវាកម្មថ្មីរបស់ Telegram គឺ Telegram Premium ទើបដាក់ឱ្យប្រើជាផ្លូវការ លើប្រព័ន្ធប្រតិបត្តិការទាំង៣ ដែលមានតម្លៃខុសៗគ្នា ដោយ១ខែ អ្នកត្រូវបង់៖

  • ៣,៩៩ដុល្លារ សម្រាប់កុំព្យូទ័រ
  • ៤,៩៩ដុល្លារ សម្រាប់ Android
  • ៥,៤៩ដុល្លារ សម្រាប់ iOS

ចំពោះមុខងារថ្មីនេះ អត្ថប្រយោជន៍ល្អៗ និងការអាប់ឌែតបន្ថែមលើមុខងារចាស់ដូចជា៖

១. Double Limits

  • អាចចូលគ្រុបឬឆានែលបានច្រើនជាងមុនពី ៥០០ ដល់ ១០០០
  • អាច Pin chat បានច្រើនជាងមុន ពី៥ ដល់ ១០
  • បង្កើត Folder បានច្រើនដល់ទៅ ១០ ទៅ ២០
  • បន្ថែមចំនួនឆាតក្នុង Folder ច្រើនពី ១០០ ដល់ ២០០
  • មានចំនួន saved GIFs ឡើងពី ២០០ ដល់ ៤០០
  • មានចំនួន favorite stickers ពី ៥ ទៅ ១០

២ អាចអាប់ឡូត File ទំហំធំដល់ទៅ 4GB ខណៈអ្នកប្រើធម្មតាអាចអាប់ឡូតបានត្រឹម 2GB តែប៉ុណ្ណោះ។

៣. ល្បឿនទាញយកលឿនជាងមុន ត្បិតអ្នកបង់លុយនឹងមានសិទ្ធពិសេស (higher priority) ក្នុងការទាញយកឯកសារផ្សេងពី Telegram។

៤. មុខងារ Convert Voice Messages អាចបម្លែងពីសារជាសំឡេងទៅជាតួអក្សរ។

៥. មិនមានផ្ទាំងផ្សាយពាណិជ្ជកម្ម ពេលចូលទៅកាន់ Public Channel។ គួរបញ្ជាក់ថា ការដាក់ផ្សាយពាណិជ្ជកម្មសាកល្បងរបស់ក្រុមហ៊ុន Telegram នឹងមានទំហំតូច ដោយកំណត់តួអក្សរត្រឹម ១៦០ ថែមទាំងមិនមាន external links ប៉ុន្ដែមាន link ភ្ជាប់ទៅឆានែលណាមួយបាន។

៦. Unique reactions ក្រៅពី emoji reaction ចំនួន ១៦ ដែល telegram ផ្ដល់ឱ្យ អ្នកអាចបង្កើត animated reactions សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបាន។

៧. Premium stickers ក៏ដូចជា sticker ពិសេសៗ នឹងទទួលបានការអាប់ឌែតថ្មីៗប្រចាំខែ ហើយក្រៅពី telegram premium នឹងមិនអាចប្រើ sticker នោះបានឡើយ។

៨. Advanced Chat Management មុខងារនេះនឹងកំណត់ default folder រួមទាំងខ្ចប់សារស្វ័យប្រវត្តិចូលទៅកាន់ archive នឹងលាក់ឆាត បើសិនអ្នកឆាតមកគ្មានក្នុងបញ្ជី contact នោះទេ។

៩. ទទួលបាន Profile badge ដែលជារូបសញ្ញាផ្កាយពិសេសមួយ នៅក្បែរឈ្មោះ subscriber នឹងធ្វើឱ្យគណនីនោះ ខុសពីគណនីទូទៅដែលមិនបង់លុយ។

១០. Animated Profile Pictures អ្នកប្រើនឹងទទួលបានជម្រើស Video ជាតួអង្គ avatars មានចលនា។

១១. ទទួលបានការបន្ថែម icon របស់កម្មវិធី ខុសពីកម្មវិធីស្ដង់ដារដែលមានរូប icon ពណ៌ស និងពណ៌ខៀវ។

ដើម្បីចូលទៅជាវកញ្ចប់សេវាកម្ម Telegram Premium សូមចូលទៅកាន់៖

  • Telegram > Settings > Telegram Premium > ចុចលើ Subscribe រួចធ្វើតាមការណែនាំជាការស្រេច៕

អត្ថបទ៖ កុសល