មនុស្ស ៩ នាក់ ធ្វើទុក្ខ​ បេះដូងលោតញាប់ ចូលពេទ្យសឹងមិនទាន់ក្រោយពីបាន ជក់កញ្ឆា !

  • 2022-06-23 08:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន ដែលបានទទួលស្គាល់ស្របច្បាប់នូវ កញ្ឆា។ ច្បាប់នេះបានចូលជាធរមាន ហើយគេឃើញកញ្ឆា ត្រូវបានដាក់លក់ពាសពេញដងផ្លូវ នៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ។

ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់ផងដែរ ជាពិសេសទៅលើកុមារនិងសិស្សសាលាដែលមិនទាន់គ្រប់អាយុ ក្នុងការប្រើប្រាស់កញ្ឆា។ ជាក់ស្តែង កាលពីពេលថ្មីៗ មានមនុស្ស ៩នាក់នៅក្នុងប្រទេសថៃ បានចូលពេទ្យ បន្ទាប់ពីប្រើប្រាស់កញ្ឆាលើសកម្រិត។

កញ្ឆា ទាំងអស់នោះ ត្រូវបានពលរដ្ឋថៃ ប្រើប្រាស់ក្នុងមធ្យោបាយផ្សេងៗខុសៗគ្នា។ អ្នកខ្លះប្រើប្រាស់ ដោយដាក់ចូលទៅក្នុងម្ហូប និងទឹកស៊ុប ចំណែកអ្នកខ្លះទៀតកិនឱ្យម៉ត់ហើយមូលឱ្យមានរូបរាងដូចបារី រួចជក់តែម្តង។ ចំពោះអ្នកប្រើប្រាស់លើសកម្រិត មានអាការៈដូចជាបេះដូងលោតលឿនខុសធម្មតា និង ក្អួតជាដើម៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម