ត្រូវដឹង! កំណាត់ផ្លូវជាតិលេខ៤ បិទថ្ងៃនេះហើយ បើមិនចង់ស្ទះរាប់ម៉ោង មកស្គាល់ផ្លូវសម្រាប់រៀង!
- 2022-06-24 02:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
ត្រូវដឹង! កំណាត់ផ្លូវជាតិលេខ៤ បិទថ្ងៃនេះហើយ បើមិនចង់ស្ទះរាប់ម៉ោង មកស្គាល់ផ្លូវសម្រាប់រៀង!
ចន្លោះមិនឃើញ
តាមការជូនដំណឹងរបស់ខណ្ឌពោធិ៍សែនជ័យ កំណាត់ផ្លូវជាតិលេខ៤នឹងត្រូវបិទចំនួន ៤៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ២៤ មិថុនា នេះ ដើម្បីបើកការដ្ឋានសាងសង់ស្ពានអាកាសលើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចមុខរោងចក្រប៊ឺរី ឆ្លងកាត់ផ្លូវជាតិលេខ៤ឆ្ពោះទៅផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដូច្នេះដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌ បានធ្វើចង្អុលបង្ហាញផ្លូវមួយចំនួនដើម្បីចៀសពីការកកស្ទះដូចខាងក្រោម៖
១.យានយន្តគ្រប់ប្រភេទដែលធ្វើដំណើតពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ស្ពានអាកាសចោមចៅ សូមបញ្ជៀសបត់ឆ្វេង ចូលទៅផ្លូវមុខស្ថានីយប្រេងឥន្ធនៈតេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្ដាំ ដើម្បីឆ្ពោះទៅដល់មុខស្តុបវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ឆ្វេងទៅរកស្ពានអាកាសចោមចៅ។
២.យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើតពីស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សូមបញ្ចៀសបត់ស្ដាំត្រង់ចំណុចស្តុបមុខវិទ្យាល័យជម្ពូវ័ន ទៅផ្សារឯករាជ្យ២ បត់ឆ្វេងឡើងទៅកាន់មហាវិថីឈ្នះឈ្នះ រួចបត់ស្ដាំរហូតដល់មុខផ្សារបឹងបៃតង បត់ឆ្វេងទៅតាមផ្លូវផ្សារសាមគ្គីដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។
៣.យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ពានអាកាសចោមចៅសូមបញ្ចៀសបត់ឆ្វេងចូលតាមខ្លោងទ្វារវត្តអរុណវត្តី ឡើងទៅដល់ផ្សារសាមគ្គី រួចបត់ស្ដាំមករកមហាវិថីឈ្នះឈ្នះ រួចបត់ស្ដាំរហូតដល់មុខរោងចក្រប៊ឺរី ចូលទៅផ្លូវមុខស្ថានីយប្រេងឥន្ធនៈតេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្ដាំដើម្បីឆ្ពោះទៅដល់មុខស្តុបវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ឆ្វេងទៅស្ពានអាកាសចោមសៅ៕