ចំណេញ​លើ​គោក! Pogba នឹង​ត្រលប់​មក​កាន់ Juventus វិញ​ដោយ​គ្មាន​តម្លៃ​ខ្លួន

  • 2022-06-24 02:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Paul Pogba នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​ជាមួយ​ Juventus នៅ​ដើម​ខែ​ក្រោយ បន្ទាប់​ពី​បាន​យល់​ព្រម​​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ត្រលប់​មក​កាន់​ទីក្រុង Turin វិញ។

អតីត​កីឡាករ​របស់ Manchester United វ័យ​២៩​ឆ្នាំ​គ្រោង​នឹង​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ ជាមួយ​ជម្រើស​បន្ត​១២​ខែ។ កិច្ចប្រជុំ​សំខាន់​រវាង​មន្ត្រី​របស់ Juventus និង​​​លោក Rafaela Pimenta ដែល​ជា​​អ្នក​តំណាង​របស់ Pogba បាន​ជួប​ចរចា​ក្នុង​ទីក្រុង Milan កាល​ពី​ម្សិលមិញ។

ពេល​នេះ​​​គ្រប់​យ៉ាង​គឺ​រួចរាល់​សម្រាប់​ការ​ត្រលប់​មក​វិញ​របស់ Pogba មក​កាន់ Serie A ជាមួយ​ក្លឹប Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន។ ៦​ឆ្នាំ​មុន​​កីឡាករ​សញ្ជាតិ​បារាំង​​បាន​ចាកចេញ​ពី​​ក្លឹប​រហស្សនាម​សេះ​បង្កង់​​ត្រលប់​​ទៅ​លេង​នៅ United ជាមួយ​តម្លៃ​ខ្លួន​កំណត់ត្រា​៨៩​លាន​ផោន។

សេចក្ដីរាយការណ៍​ឲ្យ​ដឹង​ថា Pogba ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​១៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ ក្លឹប​បិសាច​ក្រហម​បាន​ប្រកាស​កាល​ពី​ដើម​ខែ​នេះ​ថា Pogba ​នឹង​ចាកចេញ​ពី​ក្លឹប​ក្នុង​រដូវ​ក្ដៅ​នេះ ពេល​ដែល​កុងត្រា​របស់​គេ​បញ្ចប់។ PSG និង Real Madrid សុទ្ធតែ​ជា​ក្លឹប​​ចង់​បាន​កីឡាករ​រូប​នេះ ប៉ុន្តែ​ចុងក្រោយ​គេ​សម្រេច​ចិត្ត​វិល​មក​រក Juventus វិញ៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម