ខ្សែ​ប្រយុទ្ធ​ឡើង​​ជើង Nkunku បន្ថែម​កុងត្រា​ជាមួយ Leipzig បញ្ចប់​ក្ដី​ស្រមៃ​របស់ United និង Chelsa

  • 2022-06-24 02:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ផ្ទេរ​ក្នុង​រដូវ​ក្ដៅ​នេះ​​របស់ Manchester United និង Chelsea ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Christopher Nkunku បាន​បន្ថែម​កុងត្រា​ថ្មី​ជាមួយ RB Leipzig។

Nkunku វ័យ​២៤​ឆ្នាំ​​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​​ក្នុង​បាល់ទាត់​នៅ​ទ្វី​អឺរ៉ុប​កាល​ពី​រដូវ​កាល​មុន រក​បាន​៣៥​គ្រាប់​​​ក្នុង​ការ​បង្ហាញ​ខ្លួន​​៥០​ប្រកួត។ ទម្រង់​លេង​ដ៏​ល្អ​បែប​នេះ ធ្វើ​ឲ្យ​គេ​កើន​តម្លៃ​ខ្លួន​ដល់​ទៅ​៨០​លាន​ផោន និង​ទាក់ចិត្ត​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​ជា​ច្រើន​ដូច​ជា Man Utd, Chelsea និង PSG។

យ៉ាណាមិញ ក្ដី​ស្រមៃ​របស់​ក្លឹប​ទាំង​នោះ​​បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក បន្ទាប់​ពី RB Leipzig ប្រកាស​​បន្ថែម​កុងត្រា​​២ឆ្នាំ​ជាមួយ Nkunku ពោល​គេ​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២៦។ នៅ​លើ​វិបសាយ​របស់​ក្លឹប​ កីឡាករ​សញ្ជាតិ​បារាំង​​បាន​និយាយ​ថា៖ "ខ្ញុំ​រីករាយ​​ក្នុង​ការ​បន្ត​ពាក់​អាវ RB Leipzig។ បន្ទាប់​ពី​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​ពួក​យើង​ឈ្នះ​ពាន​ DFB-Pokal វា​បាន​បញ្ជាក់​ច្បាស់​ថា រឿងរ៉ាវ​របស់​ខ្ញុំ​នៅ​ទី​នេះ​​មិន​ទាន់​ចប់​ទេ"៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី