អ្នកមិនបានមើលព្រឹកមិញ! ត្រូវរង់ចាំយូរប៉ុណ្ណា ទើបអាចមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទៀតបាន?

  • 2022-06-24 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលយើងបានដឹងហើយថា នៅវេលាព្រលឹមថ្ងៃ ២៤ ខែមិថុនា ពិសេសកំឡុងវេលាម៉ោង ៥ ព្រឹក យើងបានមើលឃើញពន្លឺនៃភពទាំង៥ រួមមាន ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និង ភពសៅរ៍ ក្នុងវេលាតែ១ ដោយបណ្តាក់គ្នាជាខ្សែកោងនៅលើមេឃ នាទិសខាងកើត ។

តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលលោកអាក់ខាន មិនបានទៅអង្គុយគយគន់ទិដ្ឋភាពព្រឹត្តិការណ៍តារាសាស្ត្រដ៏មហាអស្ចារ្យនៅថ្ងៃនេះ អ្នកទាំងអស់នឹងត្រូវរង់ចាំរយៈពេល១៨ឆ្នាំទៀតពោលគឺនៅឆ្នាំ ២០៤០ ទើបយើងអាចឃើញព្រឹត្តិការណ៍នេះម្តងទៀតបាន។

សូមជម្រាបថា ការដែលយើងមើលឃើញភពទាំងអស់ដូចនេះ មិនមែនបានសេចក្តីថា ភពទាំងនោះរៀងគ្នាជាបន្ទាត់តែ១ទេ ពោលគឺថាភពទាំងអស់ មានខ្លះនៅមុខ ខ្លះនៅក្រោយ តែយើង(ផែនដី) ទៅវិញទេដែលគោចរទៅឈរនៅពីមុខភពទាំងអស់នោះក្នុងទីតាំង១សមស្រប ដែលអាចមើលឃើញភពទាំងអស់។ ទាំងអស់ក្នុងន័យនេះគឺមានសរុប៧ភព គ្រាន់តែ ណិបទូន និង អ៊ុយរ៉ានុស មិនអាចមើលឃើញដោយភ្នែកទទេ។

ប្រភព៖បុរាណាចារ្យ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ