ធ្លាប់តែចាយវាយហ៊ឺហារ ឥឡូវ Amber Heard រស់នៅចាយត្បិតត្បៀតខ្វះមុខខ្វះក្រោយ

  • 2022-06-24 06:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាសម្ដែងហូលីវីដ Amber Heard កែប្រែទម្លាប់ ៣៦០ដឺក្រេ ពីចាយវាយខ្ចះខ្ជាយលើសម្ភារៈ និយមប្រេនៗ បច្ចុប្បន្នងាកមកចាយវាយត្បិតត្បៀត ហើយភាគច្រើនទិញតែរបស់ដែលត្រូវបានបញ្ចុះ តម្លៃ ហើយកាលដែលប្រែទម្លាប់រហ័សបែបនេះ ក៏ពញរោះតែនាងចាញ់ក្ដីអតីតស្វាមី Johnny Depp

យោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថា បន្ទាប់ពីតារាស្រីរូបនេះចាញ់ក្ដីអតីតស្វាមី Johnny Depp ដែលផុងខ្លួនត្រូវសង់បំណុល ១០.៣៥លានដុល្លារឱ្យ Johnny បានធ្វើឱ្យ Amber Heard រស់នៅដោយសន្សំសំចៃ ដោយមិនចំណាយច្រើនពេក ដូចដែលធ្លាប់ធ្វើពីមុន។ ថ្មីៗនេះគេប្រទះឃើញ តារាស្រីរូបនេះនៅក្នុងផ្សារមួយក្នុងទីក្រុង Hamptons ទីក្រុងញូវយ៉ក។

ស្ថិតនៅក្នុងផ្សារទំនើបត្រូវបានគេលួចថតរូប មិនតែប៉ុណ្ណោះបុគ្គលិកលក់ទំនិញម្នាក់បាននិយាយថា Amber Heard ពិតជាស្លូតបូត និងតែងខ្លួនសាមញ្ញាបំផុត។ ដោយឡែកបន្ទាប់ពីជួបប្រទះបញ្ហា Amber Heard បានរស់នៅ និងទទួលទានអាហារយ៉ាងសមាញ្ញាជាមួយប្អូនស្រីរបស់នាង និងទៅ ទិញទំនិញតែម្នាក់ឯង ដោយគ្មានអ្នកជួយឆ្វេងស្ដាំដូចមុន លើសពីនេះនាងទៅទិញសម្លៀកបំពាក់ ធូថ្លៃ នៅក្នុងហាងបញ្ចុះតម្លៃមួយទៀតផង៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម