វិសាខា​ បាន​យក​ឈ្នះ​ក្លឹប​ហ្វីលីពីន​ ក្នុង​ប្រកួត​ AFC Cup ថ្ងៃ​ដំបូង​

  • 2022-06-24 14:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ វិសាខា​ បាន​យក​ឈ្នះ​ ក្លឹប​ហ្វីលីពីន​ Kaya F.C ក្របខ័ណ្ឌ​ AFC Cup នូវ​លទ្ធផល​២-១ ក្នុង​ថ្ងៃ​នេះ​ នៅ​ឯ​ទីលាន​ Kapten I Wayan Dipta ប្រទេស​ឥណ្ឌូណេស៊ី​។

រូបភាព៖ វិសាខា

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ក្លឹប​ទាំង​ពីរ​មាន​វាយ​បក​ទៅ​គ្នា​ទៅ​វិញ​មក​ ដោយ​ជា​លទ្ធផល​ ក្លឹប​ Kaya បាន​នាំ​មុខ​វិសាខា​ ១គ្រាប់​នៅ​នាទី​ទី​៣០ នៅ​តង់​ទី​១ ដោយ​កីឡាករ​ Arnel Abuloc Amita ។

លុះ​នៅ​តង់​ទី​២ ក្លឹប​វិសាខា​បាន​វាយ​បក​មក​តាម​ទាន់​វិញ​នៅ​នាទី​ទី​៤៧ ដោយ​កែន ចាន់សុភក្ដ្រ និង​នៅនាទី​ទី​៥៩ សារ ទី​ ក៏​ស៊ុត​ចូល​១គ្រាប់​ទៀត​ ដែល​ធ្វើ​ឲ្យ​ទទួល​បាន​លទ្ធផល​ឈ្នះ​ក្នុង​ការ​ប្រកួត​ខាង​លើ​។

នៅ​ក្នុង​ខណៈ​នេះ​ វិសាខា​កំពុង​នាំ​មុខ​នៅ​ពូល​ G ដោយ​មាន​៣គ្រាប់​ ក្នុង​ក្របខ័ណ្ឌ​ប្រកួត​ខាង​លើ​ ក្លឹប​នេះ​នឹង​ប្រកួត​បន្ត​ជា​មួយ​ក្លឹប​ Bali United នៅថ្ងៃទី២៧ ខែ​មិថុនា​ ឆ្នាំ​២០២២ និងក្លឹប​ Kedah នៅ​ថ្ងៃទី៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ជា​បន្ត​បន្ទាប់​៕

ប្រភព៖ វិសាខា

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី