ផ្លូវការ​! Arsenal នាំ​យក​បាន​អ្នក​ចាំទី​មួយ​រូប​ពី​ MLS

  • 2022-06-27 11:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Arsenal បាន​នាំ​យក​បាន​អ្នកចាំទី​ Matt Turner ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ពី​ក្លឹប​ New England Revolution ក្របខ័ណ្ឌ​ Major League Soccer (MLS) ដែល​នៅ​ទឹកដី​សហរដ្ឋអាមេរិក​។

ខាង​ក្លឹប​កាំភ្លើង​ធំ​បាន​ចំណាយ​ជាង​ ៨.៥លាន​ដុល្លារ​ ដើម្បី​ទិញ​យក​​ អ្នកចាំទី​ខាង​លើ​ដោយ​ចុះ​កុងត្រា​ក្នុង​រយៈពេល​វែង​។

ខាង​ក្លឹប​ថ្នាក់ដឹកនាំ​ក្លឹប​ Arsenal សុទ្ធ​តែ​ពេញ​ចិត្ត​នឹង​ការ​ផ្លាស់​របស់​ Turner មក​កាន់​ក្លឹប​របស់​ខ្លួន​ដោយ​ថា​គេ​ជា​អ្នកចាំទី​ដ៏​មាន​បទពិសោធន៍​ម្នាក់​នៅ​ MLS ។

អ្នកចាំទី​រូប​នេះ​នឹង​ពាក់​អាវ​លេខ​៣០ នៅ​ពេល​ផ្លាស់​មក​ Arsenal ដោយ​មក​ចូល​រួម​ហ្វឹកហាត់​ជា​មួយ​ក្រុម​នៅ​ពេល​ឆាប់ៗ​ដើម្បី​ត្រៀម​ចាប់​ផ្ដើម​រដូវកាល​ថ្មី​ផង​ដែរ​៕

ប្រភព៖ arsenal   ប្រែ​សម្រួល៖ ហ៊ីម រស្មី