Phnom Penh Crown ចាញ់​ក្រុម​វៀតណាម​ក្នុង​ប្រកួត​ AFC Cup ១-០

  • 2022-06-27 11:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Phnom Penh Crown បាន​ប្រកួត​ចាញ់​ក្លឹប​វៀតណាម​ Viettel នូវ​លទ្ធផល​ ០-១ ក្នុង​ថ្ងៃ​នេះ​នៅ​ក្របខ័ណ្ឌ​ AFC Cup ទីលាន​ Thong Nhat ប្រទេស​វៀតណាម​។

រូបភាព៖ Phnom Penh Crown

នៅ​ក្នុង​ការ​ប្រកួត​ទាំង​២តង់​ខាង​ ក្រុម​ទាំង​ពីរ​មាន​ការ​ប្រទាញប្រទង់​គ្នា​ខ្លាំង​ ដោយ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ យ៉ាង​ណា​​ក្រុម​វៀតណាម​រក​បាន​ឱកាស​ដោយ​បាន​ស៊ុត​ចូល​១គ្រាប់​ នៅ​នាទីទី​៩ ដោយ​កីឡាករ​ Bui Duy Thuong ក្រោយ​មក​ខាង​ Phnom Penh Crown ខំ​វាយ​បក​តែ​មិន​មាន​ឱកាស​ស៊ុត​ចូល​។

នេះ​ជា​ប្រកួត​ទី​២ហើយ​ ក្នុង​ក្របខ័ណ្ឌ​ខាង​លើ​ដែល​ Phnom Pneh Crown បាន​ចាញ់​ ដោយ​ការ​ប្រកួត​លើក​ទី​១ តទល់នឹង​ក្លឹប​ Hougang ក្រុម​ Phnom Penh Crown បាន​ចាញ់​ក្នុង​លទ្ធផល​ចាញ់​ ៤-៣។

Phnom Pneh Crown នឹង​ប្រកួត​បន្ត​ជា​មួយ​ក្លឹប​ Young Elephant នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២​បន្ត​ទៀត​៕

ប្រភព៖ Phnom Penh Crown

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម