Man Utd បដិសេធ​មិន​ព្រម​ដោះ​ដូរ​ Maguire ទៅ​ឲ្យ​​ Barca

  • 2022-06-27 12:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United បាន​ធ្វើ​ការ​បដិសេធ​មិន​ព្រម​ដោះ​ដូរ​ខ្សែការពារ​ Harry Maguire ទៅ​ឲ្យ​ក្លឹប​ Barcelona ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun ។

បើ​តាម​ប្រភព​ខាង​លើ​ Barcelona ចង់​បាន​ Maguire ពី​ Man Utd ដោយ​ Barca ចង់​​ដោះដូរ​ខ្សែ​បម្រើ​ខ្លួន​ Frenkie De Jong នឹង​ Maguire ជា​មួយ​ក្រុម​បិសាច​ក្រហម​ និង​ឲ្យ​ក្រុម​នេះ​បន្ថែម​លុយ​ ព្រោះ​តែ​ Barca ដឹង​ច្បាស់​ថា​ Man Utd ចង់​បាន​ De Jong ។

យ៉ាង​ណា​ Man Utd ជា​ពិសេស​គឺ​លោក​ Erik ten Hag អ្នកចាត់ការ​ថ្មី​បដិសេធ​មិន​ព្រម​ ដោយ​ចង់​ទុក​ Maguire នៅ​ក្លឹប​លោក​ដដែល​ ដោយ​សុខ​ចិត្ត​ចង់​ទិញ​ De Jong ពី​ Barca ដោយ​ប្រើ​លុយ​សុទ្ធ​គ្មាន​ការ​ដោះ​ដូរ​។

មក​ទល់​នឹង​ពេល​នេះ​បើ​តាម​ប្រភព​ជា​ច្រើន​ Barca ទារ​ Man Utd ជិត​ ៧០​លាន​ដុល្លារ​ក្នុង​ការ​ចង់​បាន​ De Jong ៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី