វិសាខា ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ដំបូង​គេ​ដែល​​ធ្វើ​បាន​ល្អ​បំផុត​នៅ​ AFC Cup 2022

  • 2022-06-28 02:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិសាខា បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​នៅ ​នាម​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​​ដែល​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ការ​លេង​ពាន​កម្រិត​ទី​២​របស់​អាស៊ី AFC Cup បន្ទាប់​ពី​ក្រុម​នេះ​បាន​យក​ឈ្នះ​ទៅ​លើ​ជើង​ខ្លាំង​របស់​ Bali United ៥-២ ​កាល​ពី​ម្សិលមិញ​នេះ។

វិសាខា ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ដំបូង​គេ​ដែល​​ធ្វើ​បាន​ល្អ​បំផុត​នៅ​ AFC Cup 2022 ​​​​ក្នុង​នាម​ក្រុម​តំណាង​ឲ្យ​កម្ពុជា វិសាខា ​​ជា​ក្រុម​ធ្វើ​បាន​ល្អ​​​​​បំផុត​​​សម្រាប់​ការ​ចូល​រួម​លេង​ពាន​ខាង​លើ ដោយ​លេង​២​ប្រកួត​ឈ្នះ​ទាំង​២​ ​ពោល​គឺ​ឈ្នះ​ Kaya ២-១ និង​ឈ្នះ Bali ៥-២ ដែល​ជ័យជម្នះ​២​ប្រកួត​នេះ​ធ្វើ​ឲ្យ​ក្រុម​នេះ​មាន​ភាគ​រយ​ខ្ពស់​ណាស់​ក្នុង​ការ​បាន​ឡើង​ទៅ​កាន់​ជុំ​បន្ទាប់​។ ​ក្នុង​ពូល G ​នេះ​បច្ចុប្បន្ន​វិសាខា​ជា​ក្រុម​កាន់​កាប់​កំពូល​តារាង​ ដោយ​មាន​៦​ពិន្ទុ​ក្នុង​ការ​លេង​២​ប្រកួត​ ហើយ​គេ​ក៏​ជា​ក្រុម​ដែល​ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ក្នុង​ប្រកួត​ទី៣​នា​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២២​​វេលា​ម៉ោង​៨ យប់ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ ដោយ​ស្វ័យ​ប្រវត្តិ​។

​ដោយ​ឡែក​សម្រាប់​​ក្រុម​ភ្នំពេញ​ក្រោន ដែល​កំពុង​​ចូល​រួម​ប្រកួត​ពាន​នេះ​ដែរ​បាន​ធ្លាក់​ចេញ​ហើយ ដោយ​ពីរ​ប្រកួត​ចាញ់​ទាំង​ពីរ​ប្រកួត ពោល​គឺ​ចាញ់ Viettel ១ ​កាល​ពី​ម្សិលមិញ និង​ចាញ់​ក្រុមHougang United ៤-៣ ​កាល​ប្រកួត​ទី​១​៕ ​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម