រាល់ដងដែលបិទឡេបថបអត់? តិចខូចអត់ដឹងខ្លួន ព្រោះតែទម្លាប់មួយនេះ!

  • 2022-06-29 09:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡេបថបជាគ្រឿងម៉ាស៊ីនមែន ប៉ុន្តែវាក៏ចេះចង់សំរាកខ្លះដូចមនុស្សដែរ ដែលយើងត្រូវតែបិទវាជាប្រចាំ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែត្រូវបិទកុំព្យូទ័រនោះទេ ហើយអត្ថបទខាងក្រោមនេះនឹងបង្ហាញថា អ្នកគួរបិទឬមិនគួរបិទ។

បិទ ដែលមានពាក្យបច្ចេកទេសក្នុងឡេបថបហៅថា Shutdown មានតួរនាទីផ្តាច់ចរន្តភ្លើងទាំងអស់ពីក្តារបញ្ជា (Motherboard) ទៅកាន់គ្រឿងបង្គុំនានាមានដូចជា Hard disk, CPU, RAM និងកង្ហាជាដើម។ ការធ្វើបែបនេះនឹងធ្វើឲ្យគ្រឿងបង្គុំនានាអាចមានពេលសម្រាកបានខ្លះ ជួយឲ្យអាយុកាលរបស់វាប្រើប្រាស់បានកាន់តែយូរ។ ប៉ុន្តែបើមើលមួយផ្នែកទៀត អាយុគ្រឿងបង្គុំមួយៗគឺមានអាយុកាលវែងណាស់ ជាក់ស្តែងចំពោះ Hard disk បើបើកចោលជាប់រហូត វាអាចប្រើបានលើសពី៥ឆ្នាំទៅទៀត ជួនកាលបច្ចេកវិទ្យានេះហួសសម័យមុនពេលដែលវាខូចទៅទៀត។

អញ្ចឹងចុះបើយើងបើកចោលតើចំណេញឬទេ? ចម្លើយគឺវានឹងចំនេញបើអ្នកត្រូវការធ្វើការងារជាប្រចាំ ព្រោះមិនចាំបាច់រង់ចាំយូរក្នុងពេលបើកនោះទេ អ្នកអាចបើកដំណើរការបានភ្លាមៗពេលត្រូវការ គ្រាន់តែខាតម៉្យាងគឺថ្លៃចំណាយលើភ្លើង។

ប៉ុន្តែមានវិធីម៉្យាងទៀត គឺអ្នកអាចដាក់កុំព្យូទ័រនោះទៅក្នុងមុខងារ Sleep Mode។ មុខងារ Sleep Mode ស្រដៀងនឹងបិទដែរ ប៉ុន្តែវានឹងរក្សាឲ្យទិន្នន័យទាំងអស់ដែលកំពុងប្រើចេញពី RAM មកទុកមួយដុំក្នុង Hard Disk ហើយគ្រឿងបង្គុំទាំងអស់ត្រូវបានបិទ។ បន្ទាប់មកនៅពេលដែលត្រូវការប្រើប្រាស់ កុំព្យូទ័រនឹងយកទិន្នន័យចេញពីក្នុង Hard disk មកវិញ។ ធ្វើដូច្នេះនឹងធ្វើឲ្យកុំព្យូទ័របានសម្រាកផង ក៏ដូចជាកាត់បន្ថយរយៈពេលបើកកុំព្យូទ័រផងដែរ។

អញ្ចឹងសរុបមកវិញ បិទកុំព្យូទ័រនៅពេលឈប់ប្រើគឺជារឿងដែលត្រូវធ្វើបំផុត ប៉ុន្តែបើអ្នកត្រូវការប្រើកុំព្យូទ័រញឹកញ៉ាប់នោះមុខងារ Sleep Mode នឹងជួយបានច្រើន យ៉ាងណាក៏ដោយ អ្នកគួរបិទកុំព្យូទ័ររៀងរាល់ ៣ ទៅ៤ថ្ងៃម្តង ដើម្បីឲ្យកុំព្យូទ័រមានដំណើរការរលូន៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី