ចិន ប្រាប់ណាតូ កុំគិតរឿងទាញប្រទេសនៅអាស៊ី ដែលឈានទៅរកភាពចលាចលនៅថ្ងៃមុខ

  • 2022-06-30 08:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលចិន តាមរយៈលោក Zhao Lijian បាននិយាយថា ចិនកំពុងអំពាវនាវឱ្យអង្គការណាតូបញ្ឈប់ការព្យាយាមធ្វើឱ្យតំបន់អាស៊ីមានអស្ថិរភាពបន្ទាប់ពីមានវិបត្តិនៅអឺរ៉ុប។

"អ្វីដែលអង្គការណាតូត្រូវធ្វើ គឺបោះបង់ចោលផ្នត់គំនិតនៃសង្គ្រាមត្រជាក់ និងការអនុវត្តបង្កើតរូបភាពជាសត្រូវ។ បន្ទាប់ពីភាពចលាចលនៅអឺរ៉ុប បណ្តាប្រទេសរបស់អង្គការណាតូគួរតែបោះបង់ចោលការប៉ុនប៉ងរបស់ពួកគេដើម្បីធ្វើឱ្យតំបន់អាស៊ី និងពិភពលោកមានអស្ថិរភាព"។ អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើនិយាយដូច្នេះ។

គួរបញ្ជាក់ថាកិច្ចប្រជុំរបស់អង្គការណាតូក្នុងកម្រិតប្រមុខរដ្ឋ និងរដ្ឋាភិបាលកំពុងប្រព្រឹត្តទៅនៅទីក្រុងម៉ាឌ្រីដពីថ្ងៃទី ២៨-៣០ ខែមិថុនា ដែលរួមមានប្រមុខរដ្ឋប្រទេសអាស៊ីមួយចំនួនចូលរួមផង៕

ប្រភព៖ TASS   ប្រែសម្រួល៖ សៀនហួរ