២តិចនិក បញ្ចូលលុយស៊ីមកាតពេលទូរសព្ទអស់លុយបើកអ៊ីនធឺណិតមិនបាន

  • 2022-07-01 02:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលទូរសព្ទអស់លុយ អ៊ីនធឺណិតមិនដើរ បើកអេបធនាគារបញ្ចូលលុយក៏មិនបាន នោះវិធីទាំងពីរនៅខាងក្រោមអាចជួយបាន។ យើងសូមលើកយកស៊ីមកាត Smart មកជាឧទារណ៍ ត្បិតមានមុខងារពិសេសៗ។

តិចនិកទី១. ភ្ជាប់ ABA Pay ជាមួយនឹង SmartNas App មូលហេតុដែលយើងប្រើវិធីនេះ ព្រោះកម្មវិធី SmartNas អាចប្រើពេលទូរសព្ទអស់លុយបាន ហើយការភ្ជាប់ជាមួយ ABA គឺដើម្បីទាញលុយពី ABA ពេលបញ្ចូលទឹកប្រាក់។

  • របៀបប្រើ ចូលទៅកាន់ SmartNas App > ផ្សេងៗ > ជម្រើសបង់លុយ >
  • ចុចលើ ភ្ជាប់ គណនី ABA Pay > បញ្ចូលលេខសម្ងាត់សម្រាប់បញ្ចូលលុយពេលក្រោយ
  • រើសគណនី ABA ណាមួយដែល > Open Now > បញ្ចូលលេខសម្ងាត់ ABA ជាការស្រេច
  • របៀបបញ្ចូលលុយ អ្នកគ្រាន់តែចូលទៅកាន់ SmartNas App > ចុចលើ បញ្ចូលលុយ នៅផ្ទាំងដើម
  • ចុចលើ ABA Pay ដែលបានភ្ជាប់រួច > ជ្រើសរើសចំនួនទឹកប្រាក់ > ចុចលើបញ្ចូលលុយ > វាយលេខកូដបញ្ចូលជាការស្រេច

តិចនិកទី២. ប្រើ ACLEDA app ព្រោះកម្មវិធីនេះអាចដំណើរការបាន ទោះទូរសព្ទអស់លុយ ប៉ុន្ដែបច្ចុប្បន្នដំណើរបានតែស៊ីម Smart ប៉ុណ្ណោះ។

  • របៀបប្រើ ចូលទៅកាន់ ACLEDA app > បញ្ចូលលុយទូរសព្ទ > បញ្ចូលលេខកូដ
  • បញ្ចូលលេខទូរសព្ទ > ចុចយល់ព្រមជាការស្រេច៕

អត្ថបទ៖ កុសល

អត្ថបទថ្មី