អបអរ ​ក្រុម One Last Time ​របស់​កម្ពុជា ឈ្នះ​ពាន​រង្វាន់ MATIC ​នៅ​ឆ្នាំ​នេះ​

  • 2022-07-01 07:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ជា​រឿង​មោទកភាព​មួយ​សម្រាប់​កម្ពុជា​លើ​វិស័យ​កីឡា​អេឡិចត្រូនិច ​ក្រោយ​ពី​ក្រុម One Last Time ​បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់ MATIC ​នៅ​ឆ្នាំ​នេះ​ហើយ។

​ការ​ប្រកួត MATIC ​ឆ្នាំ​នេះ ​កម្ពុជា​មាន​២​ក្រុម​ចូល​រួម​គឺ Yeaksa OJK ​និង One Last Time ​។ ​ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​មាន ម៉ាឡេស៊ី ​ក្រុម​២​ចូល​រួម​គឺ Clown 5 ​និង FEAR ​ក្រុម​មក​ពី​ប្រទេស​ចិន​មាន 天使战队 និង 希望战队 ​ហើយ​ក្រុម​ពី​ប្រទេស​ថៃ ​មាន​Goldentime ​និង MKC ​។ ​ម៉ាឡេស៊ី ​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត MATIC ​លើក​នេះ​។

​ជា​លទ្ធផល​ឃើញ​ថា​ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​ណាស់ ​គឺ One Last Time ​បាន​ក្លាយ​ជា​ជើង​ឯក​ជាមួយ​ប្រាក់​រង្វាន់​សរុប ​៤០​លាន​រៀល​ឯ​ណោះ។ ​សម្រាប់​ក្រុម​លេខ​រៀង​ដទៃ​ទៀត​មាន​ប្រាក់​រង្វាន់៖ ​

  • ជើងឯករង ទទួលបាន 20,000,០០០ រៀល
  • ជើងឯករងទី2 ទទួលបាន 10,000,០០០ រៀល
  • ចំណាត់ថ្នាក់លេខ 4 ដល់ 8 ទទួលបាន 1,200,០០០ រៀល
  • រង្វាន់សរុប៖ 80,០០០,០០០ រៀល

អត្ថបទ៖ នរវិទូ