មកមើលទិដ្ឋភាពដ៏កម្រមង្គលការ វង្សត្រកូលថ្នាក់ដឹកនាំជាន់ខ្ពស់ រៀបចំយ៉ាងប្រណីត តាមក្បួនបុរាណខ្មែរ
- 2022-07-04 03:01:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលទិដ្ឋភាពដ៏កម្រមង្គលការ វង្សត្រកូលថ្នាក់ដឹកនាំជាន់ខ្ពស់ រៀបចំយ៉ាងប្រណីត តាមក្បួនបុរាណខ្មែរ
ចន្លោះមិនឃើញ
ពិធីមង្គលការដ៏ធំមួយត្រូវបានរៀបចំឡើងនៅភូមិគ្រឹះឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី កំពុងត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើការរៀបចំពិធីនានាក្នុងកម្មវិធី គឺធ្វើទៅតាមក្បួនទំនៀមទម្លាប់ខ្មែរតាំងពីបរមបុរាណ ស័ក្ដិសមគ្មានទាស់។
នៅក្នុងពិធីមង្គលការទាំងមូល គេឃើញមានវត្តមានសុទ្ធថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងប្រទេសកម្ពុជា ពិសេសវត្តមានរបស់សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត។ ពិធីមង្គលការដ៏អធឹមអធមនេះត្រូវធ្វើឡើងនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ ហើយត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត មិនថាការតុបតែងលម្អ ផ្កាផ្ញី ភ័ស្តុភាបណ្ណាការ គ្រឿងមាស ប្រាក់ កែវកង ត្បូងសូរកាន្យ ពិតជាស័ក្ដិសម ថ្លៃថ្នូរ ខ្ពង់ខ្ពស់។
បើតាមអ្នកចូលរួមបានបង្ហើបឱ្យដឹងថា ពិធីមង្គលដ៏ធំមួយនេះ គឺជាពិធីសិរីមង្គលរបស់ បុត្រា បុត្រី អ្នកឧកញ៉ា លាង ម៉េង លោកជំទាវ គឹម ចាន់ណា និង ឯកឧត្តមបណ្ឌិត ម៉ឹង មករា លោក ជំទាវ ជា ជុតិម៉ា ៕
តោះទៅមើលទិដ្ឋភាពដូចខាងក្រោមនេះ ពី Stellar Pictures៖