ចិត្តល្អណាស់! អ្នក​​រចនា​ពុ​ម្ព​អក្សរ​​ខ្មែរ​ម្នាក់​​បង្កើត Font ថ្មី​បើក​ឲ្យ​ប្រើឥត​គិត​ថ្លៃ តែ​មាន​លក្ខខណ្ឌ​មួយ​

  • 2022-07-04 03:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សួនម៉ៃ សុផានិត អ្នក​​រចនា​ពុម្ព​អក្សរ​ខ្មែរ​ បាន​បញ្ចេញ​​​ពុម្ព​អក្សរ​ថ្មី​មួយ​ទៀត​​ដោយ​ដាក់​ឈ្មោះថា «Kh_Phanith_Bobble» ក្រោយ​ពេល​រចនា​ឡើង​យ៉ាង​យកចិត្ត​ទុក​ដាក់​អស់​រយៈពេល​ជា​ច្រើន​ខែ ស្នាដៃ​​នេះ​​ផងដែរ​​ត្រូវ​បាន​បើក​ឲ្យសាធារណជន​ប្រើប្រាស់​​ឥត​គិត​ថ្លៃ​​។​

លោក សួនម៉ៃ សុផានិត អ្នក​​រចនា​ពុម្ព​អក្សរ​ខ្មែរ​

អ្នក​​រចនា​ពុម្ព​អក្សរ​ខ្មែរ​ ដែល​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​រូប​នេះ​ ក៏​បាន​បង្ហោះ​លើ​ទំព័រ​ផ្ទាល់​ខ្លួនរបស់​​លោកដោយ​​រំលេច​បាន​បន្ថែម​ថា៖ “សម្រាប់តួលេខ​ឡា​តាំងមិនមាន​នោះទេក្នុង​ពុម្ពអក្សរ​នេះ។ បើ​បងប្អូនចង់បាន Full License សម្រាប់អាជីវកម្ម អាចទំនាក់ទំនង​​​រូប​គេ​បាន​។”

បើ​បងប្អូន​ពេញ​ចិត្ត​សូម​ចូល​ទៅ​កាន់​តេឡេក្រាម និង​ទាញ​យក​ដោយ​ខ្លួន​ឯង​បាន​ នៅ​ទីនេះ​ t.me/SuonMaysophanith

តាម​រយៈ​បទសម្ភាសន៍​ជាមួយ​ក្រុម​ការងារ Sabay កន្លង​មក អតីត​ក្រុម​​អ្នក​​រចនា​ពុម្ព​អក្សរ​ខ្មែរ​ ជាច្រើន​រូប​បាន​លើក​ឡើង​ស្រដៀងៗ​គ្នា​ថា ការ​បង្កើត​ស្នាដៃ​ថ្មី​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ ក្នុង​បំណង​ចែក​រំលែក​សម្រាប់​សិស្ស-និស្សិតប៉ុណ្ណោះ ប៉ុន្តែមិន​មែន​សម្រាប់អាជីវកម្ម​នោះ​ទេ​ ​បើ​បងប្អូន​យក​ទៅ​ធ្វើ​អាជីវកម្ម​រក​ផល​ចំណេញ​ផ្សេងៗ​ សូម​មេត្តា​យោគយល់​អធ្យាស្រ័យ​ និង​សូម​លើក​ទឹក​ចិត្ត​ការ​បង្កើត​ស្នាដៃ​ថ្មី​ដោយ​ផ្តល់​មក​វិញ​នូវ​កញ្ចប់​សមរម្យ​ណា​មួយ​ នោះ​អ្នក​បង្កើ់ត​នឹង​មាន​ទឹកចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ផលិតបន្ថែម​ទៀត ជៀសវាង​ចង់​បាន​តែ​របស់​ឥត​គិត​ថ្លៃ​ ប៉ុន្តែ​មិន​ហ៊ាន​ចំណាយ​​សោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ខិតខំ​អស់​ទឹក​ចិត្ត​ប្រឹង​ប្រែង​បន្ត​៕

អត្ថបទ៖ រក្សា