កីឡាករ​ ប៊ូខាវ៖​ ខាន​វ៉ៃ​៣ឆ្នាំ​ ប៉ុន្តែ​ប្ដេជ្ញា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​មិន​ឲ្យ​អ្នក​គាំទ្រ​ខកចិត្ត​ទេ​

  • 2022-07-04 08:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​លំដាប់​ពិភពលោក​ ប៊ូខាវ​ ម្សិលមិញ​នេះ​បាន​មក​ដល់​កម្ពុជា​ហើយ​ និង​បាន​ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ថ្ងៃ​ទី៦​ ខែ​កក្កដា​ ២០២២​នេះ។​

ទិដ្ឋភាព ប៊ូខាវ មកម្សិលមិញ
អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​ថៃ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​មិន​បាន​ប្រកួត​ប្រហែល​៣ឆ្នាំ​មក​ហើយ​គិត​មក​ដល់​ពេល​នេះ។​ ប៉ុន្តែ​រូប​គេ​ក៏​បាន​ហ្វឹកហាត់​ត្រៀម​ជា​បន្តបន្ទាប់​មក​ដែរ​ដើម្បី​ត្រៀម​ការ​ប្រកួត​ផ្សេងៗ។​

ប៊ូខាវ​ ប្រាប់​ទៀត​ថា​ កម្មវិធី​ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ (World Fight)​ ដែល​រៀបចំ​នៅ​កម្ពុជា​នេះ​គឺ​ធំ​ និង​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​រំភើប​ អស្ចារ្យ​សម្រាប់​វត្តមាន​ក្នុង​ការ​ប្រកួត​មួយ​នេះ។​ អ្នក​ប្រដាល់​ល្បីឈ្មោះ​រូប​នេះ​ បញ្ជាក់​ថា​បើ​ទោះ​ជា​ខកខាន​ប្រកួត​យូរ​ តែ​ខ្លួន​នឹង​ប្រឹងប្រែង​រក្សា​បច្ចេកទេស​តិចនិក​ឲ្យ​ល្អ​ដដែល​ និង​សន្យា​ថា​មិន​ឲ្យ​អ្នក​គាំទ្រ​ អ្នក​ចាំ​មើល​ខក​បំណង​នោះ​ឡើយ។​

ទិដ្ឋភាព ប៊ូខាវ មកម្សិលមិញ

បញ្ជាក់​ថា កម្មវិធី​ប្រដាល់​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន PTT  Cambodia និង​គោ​ជល់​ នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​សប្ដាហ៍​ទី១​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី៦​ ខែ​កក្កដា​ ឆ្នាំ​២០២២​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៥ល្ងាច​តទៅ​ និង​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​