[Podcast] ប្រធានបទ៖ “តើការប្រើប្រាស់ហ្វេសប៊ុកដើម្បីរៀនគ្មានប្រសិទ្ធភាព តើពិតដែរទេ?”

  • 2022-07-04 11:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ ហ្វេសប៊ុក ​គឺ​ជា Platform កម្សាន្ត​លេង​​ ​គេតែង​តែ​​យក​វា​មក​ប្រើប្រាស់​​ ​​ក្នុង​ន័យ​បំបាត់ទុក្ខព្រួយក្នុង​ចិត្ត​ បង្ហាញ​ពី​អារម្មណ៍ និង​​ឈ្វេង​យល់​ពី​ចំណូលចិត្ត​ បទពិសោធន៍​ផ្សេងៗ​ពី​មនុស្ស​ដែល Friends ​ជាមួយ​គ្នា។ លើសពី​នេះ​ ហ្វេសប៊ុក ក៏​ប្រជុំទៅដោយរឿងរ៉ាវសង្គម​ទាំងជាតិនិងអន្តរជាតិ មិនថាសូម្បីតែរឿងបុគ្គល ឯកជនភាព​ មាន​ការ​លក់​ដូរ​គ្រប់​យ៉ាង និង​ការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន​​ក្នុង​មួយ​​ថ្ងៃៗ។​

មាន​មតិ​ខ្លះ​លើកឡើ​ងថា ​ប្រសិន​បើ​មាន​ការចែករំលែក​បទពិសោធន៍ផ្សេងៗ ឬបើសិន​ជា​ចង់​ជ្រើស​យក​ហ្វេសប៊ុកដើម្បីធ្វើជា​សាលារៀន សម្រាប់​សិស្ស-និស្សិត ឬអ្នក​កំពុង​បម្រើការ​នៅ​តាមស្ថាប័ននានា​​ ហាក់បីប្រសិទ្ធភាព​តិចតួច​ណាស់ ដូចនេះ​ តើបណ្ដាល​មក​ពី​អ្វី​ខ្លះ? បើ​វា​ពិ​ត​ជា​គ្មាន​ប្រសិទ្ធភាព​មែន​នោះ តើ​នឹង​មាន​ដំណោះស្រាយ​ដែរ​ឬទេ? ​ជួប​ជាមួយ​ខ្ញុំ រក្សា នឹង​មក​និយាយ​​រៀប​រាប់​ពី​ប្រធាន​បទ​ខាង​លើ​តាម​រយៈ​ Podcasts ដែល​មាន​ Link ដូច​ខាងក្រោម៖

អត្ថបទ៖ រក្សា