Barca ប្រកាស​ជា​ផ្លូវការ​យក​បាន​ខ្សែ​បម្រើ​មួយ​រូប​ពី​ AC Milan

  • 2022-07-04 13:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​យក​បាន​ ខ្សែ​បម្រើ​ Franck Yannick Kessie ពី​ក្លឹប​ AC Milan នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​សញ្ជាតិ​កូឌីវ័រ​ខាង​លើ​នេះ​បាន​ចុះ​កុងត្រា​រយៈពេល​៤ឆ្នាំ​ជា​មួយ​ Barcelona រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ដោយ​ Barca បាន​ដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ (Buy Out Clause) ប្រមាណ​ ៥២៣លានដុល្លារ​។

កីឡាករ​ខាង​លើ​នេះ​នឹង​មក​បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់​ Barca នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា​ ឆ្នាំ​២០២២ខាង​មុខ​។

Franck បាន​រួមរស់​ជា​មួយ​ AC Milan ពេញ​សិទ្ធិ​រយៈពេល​៣ឆ្នាំ​ ដោយ​ចូល​រួម​ប្រកួត​សរុប​ ១២៧​ប្រកួត​ និង​ស៊ុត​ចូល​ ២៥គ្រាប់​៕

ប្រភព៖ fcbarcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី