YG ប្រកាស​ដំណឹង​ឱឡារិក ពីការ Comeback និងការប្រគំតន្ត្រីរបស់ BLACKPINK

  • 2022-07-06 01:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YG បានចេញសេចក្ដី​ថ្លែងការណ៍​ថ្មី​ ទាក់ទងនឹង​គម្រោងចេញមុខរបស់ BLACKPINK នៅក្នុងខែសីហា ដោយបច្ចុប្បន្ន ពួកគេ​កំពុង​ថតបញ្ចប់ និងរៀបចំ​អាល់ប៊ុម​ជិតរួចរាល់ហើយ។ ក្រុម​នេះ​គ្រោង​នឹង​ថត​វីដេអូបទចម្រៀង នៅ​ចុងខែនេះ ឲ្យបាន​ចប់សព្វគ្រប់សម្រាប់គម្រោង Comeback នៅ​ខែសីហា ខាងមុខ។

«តន្ត្រីជា​ច្រើនចេញពី Style របស់ BLACKPINK ត្រូវ​បាន​រៀបចំ​ឡើងជាមួយ​នឹង​ការយកចិត្តទុកដាក់យ៉ាង​ខ្លាំងរយៈពេល​ជាយូរ។ BLACKPINK នឹងចាប់ផ្ដើម​ដំណើរការ​ប្រគំតន្ត្រីទេសរចណ៍ពិភពលោកដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់​ក្រុម​ចម្រៀងនារី K-Pop នៅចុងឆ្នាំនេះ រួមជាមួយនឹង​ដំណើរវិលត្រឡប់មកវិញរបស់​ពួកគេ ដើម្បីពង្រីក ទំនាក់ទំនង​ជាមួយនឹង​អ្នកគាំទ្រ នៅ​ជុំវិញពិភពលោក។ ពួកយើង​នឹង​បន្តធ្វើការលើគម្រោងខ្នាតធំ​សម្រាប់ក្រុម​ផងដែរ»។ នេះ​ជាការលើកឡើងរបស់ YG

គិតមក​ត្រឹម​ពេល​នេះ​ BLACKPINK ផ្អាក​ចេញ​បទ​ថ្មី​ជា​ក្រុម​ រយៈពេល ១ ឆ្នាំ ១០ខែ ហើយ គិតតាំង​ពីចេញ​អាល់ប៊ុម «THE ALBUM» មក​ម្ល៉េះ ដោយពួកគេយក​ពេល​ផ្ដោតលើការងារទោលរៀងៗខ្លួនវិញ។ ទោះជា​ខាន Comeback រយៈពេល​ជា​យូរ​ក៏ពិតមែន ប៉ុន្តែ​ប្រជាប្រិយភាព​របស់ក្រុមនេះ​នៅតែឈរលើលំដាប់កំពូល និង​កម្រ​មាន​ក្រុមនារី​ណា​ផ្ដួលបាន​ងាយៗណាស់៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី