សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក៖​ សង្ឃឹម​អ្នក​ដែល​ឈ្នះ​មេដាយ​​ការ​ប្រកួត​ឧត្ដម​សិក្សា​នឹង​មាន​ទឹក​ចិត្ត​

  • 2022-07-08 07:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ថា​ទោះ​ជា​លើក​ដំបូង​ប៉ុន្តែ​សិស្ស​នៃ​សកលវិទ្យាល័យ​មួយ​ចំនួន​ឈ្នះ​បាន​ចំណាត់ថ្នាក់​ ដូច្នេះ​ជ័យជម្នះ​នេះ​លោក​សង្ឃឹម​ថា​ពួកគេ​នឹង​រឹតតែ​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រឹងប្រែង​ហ្វឹកហាត់​

រូបភាពសហព័ន្ធ

លោក​ ហែល​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​នេះ​គឺ​ល្អ​ និង​មាន​សារសំខាន់​ដល់​ការ​ពង្រឹង​សមត្ថភាព​ ស្វែង​រក​នូវ​ធនធាន​ថ្មីៗ​សម្រាប់​សហព័ន្ធ។​

រូបភាពសហព័ន្ធ

អគ្គលេខាធិការ​រូប​នេះ​សង្កេត​ឃើញ​ថា​ បើ​ទោះ​ជា​ការ​ប្រកួត​លើក​ទី១​យ៉ាងណា​ក្ដី​គឺ​បណ្ដា​សកល​វិទ្យាល័យ​មួយ​ចំនួន​ឈ្នះ​រហូត​ដល់​ចំណាត់ថ្នាក់​ផង​ដែរ​ ដែល​ជ័យជម្នះ​នេះ​នឹង​ជួយ​ជំរុញ​ដល់​ដល់​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ប្រឹងប្រែង​ហាត់​ថែម​ទៀត​ដើម្បី​ជា​ធនធាន។​ លោក​ក៏​សូម​ឲ្យ​មាន​ជា​ការ​ប្រកួត​បែប​នេះ​បាន​ច្រើន​ទៀត​ ព្រោះ​វា​បាន​ពង្រឹង​សមត្ថភាព​យុវជន​ជំនាន់​ក្រោយ​បាន​ហាត់​រៀន​ បង្ហាញ​សមត្ថភាព។​

រូបភាពសហព័ន្ធ

រំលឹក​ដែរ​ថា​ ថ្មីៗ​នេះ​ការ​ប្រកួត​សិស្ស​ឧត្ដមសិក្សា​ ថ្នាក់​ជាតិ​លើក​ទី១​ ដែល​មាន​១២​ប្រភេទ​កីឡា​នោះ​ក៏​មាន​ប្រភេទ​កីឡា​ហែលទឹក​ផង​ដែរ។​ ចំពោះ​ប្រភេទ​កីឡា​ហែល​ទឹក​នេះ​គឺ​មាន​៥សកល​វិទ្យាល័យ​ចូលរួម​ប្រជែង​មេដាយ៕​

អត្ថបទ៖ នួន ស៊ីណា​