នាឡិកា​ស្តើង​បំផុត​របស់​ពិភពលោក​ចាប់ផ្តើម​ដាក់លក់​ហើយ​ក្នុង​តម្លៃ​ជិត​ ២​លាន​ដុល្លារ​

  • 2022-07-08 08:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមឆ្នាំ​នេះ ក្រុមហ៊ុន Bulgari បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់ពី​បាន​បង្ហាញ​នាឡិកា​ស្តើង​បំផុត​របស់​ពិភពលោក​ដែល​ជា​ម៉ូ​​ដែល​ដ៏​អស្ចារ្យ​មាន​កម្រាស់​ត្រឹមតែ ១,៨០ មិល្លីម៉ែត្រ​ ​ប៉ុន្តែ​ម៉ាក​គ្រឿងអលង្ការ​នេះ​ត្រូវ​បាន​ផ្តួល​បានសម្រេច​ដោយ​នាឡិកា​ថ្មី​របស់​ក្រុមហ៊ុន Richard Mille រ​ច​នាវា​ឡើង​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុនរថយន្ត​ Ferrari​ ។​

​នាឡិ​ការ​ RM UP-01 Ferrari មាន​កម្រាស់​ស្តើង​ជាង​នាឡិកា Octo Finissimo Ultra របស់​ក្រុមហ៊ុន Bulgari ០,០៥ មិល្លីម៉ែត្រ​ហើយ​ឥឡូវ​នេះ​ទទួលបាន​ងារ​ជា​នាឡិកា​មេកានិច​​ស្តើង​បំផុត​របស់​ពិភពលោក​។​

​ក្រុមហ៊ុន Richard Mille បាន​ពន្យល់​នៅលើ​វេបសាយ​របស់​ខ្លួន​ថា “​នៅ​កម្រាស់​ត្រឹមតែ ១,៧៥ មិល្លីម៉ែត្រ នាឡិកា RM UP-01 Ferrari​បង្កើតបាន​នូវ​ជ័យជម្នះ​ខាង​សមត្ថភាព​បច្ចេកទេស​​និង​ជា​គំរូ​នៃ​វិធីសាស្ត្រ​ថ្មី​ចំពោះ​នាឡិកា​មេកានិច ដែល​ក្នុងនោះ​បច្ចេកទេស​បាន​កំណត់​នូវ​សោ​ភណ្ឌ​ភាព​អស្ចារ្យ​មិន​ធ្លាប់​មាន​ពីមុនមក​”​។​

​ទោះយ៉ាងណា ប្រសិនបើ​អ្នក​សង្ឃឹម​ចង់បាន​នាឡិកា​ស្តើង​បំបែក​ឯតទគ្គ​កម្មនេះ អ្នក​គួរតែ​យក​ពេល​សន្សំ​លុយ​ល្អ​ជាង ព្រោះ​នាឡិកា RM UP-01 Ferrari ដាក់​លក់​ក្នុងតម្លៃគឺ ១.៨៨៨.០០០ ដុល្លារ​៕

អត្ថបទ៖ ដៃគូព័ត៌មាន