ក្រុមមហ៊ុន MSI សហការជាមួយក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន រៀបចំកម្មវិធីពិសេស MSI Appreciation Night

  • 2022-07-08 08:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2022 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន MSI បានសហការជាមួយនិងក្រុម​ហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលបច្ចេកវិទ្យាដ៏ធំ និងឈានមុខគេនៅកម្ពុជា បានរៀប ចំនូវកម្មវិធីជួបជុំជាពិសេសមួយគឺ MSI Appreciation Night នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ ព្រឹត្តិការណ៌ដ៏ធំមួយនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមហ៊ុនធំៗទាំងពីររួមនឹងភ្ញៀវកិត្តិយស ដែលជាម្ចាស់ហាងលក់ កុំព្យូទ័រ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

តាមប្រសាសន៌របស់កញា Tanya Fang ដែលជាប្រធានផ្នែកលក់ផលិតផល MSI ប្រចាំនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ជាមួយនិងចាប់ដៃគ្នានៅក្នុងការចែកចាយទៅលើផលិតផល Business & Productivity (Modern Series, Prestige Series, Summit Series) និងប្រភេទ Content Creator ( Creator Z16 ) នៅពេលនេះ ពួកយើងនឹងរួមដៃគ្នានាំមកនូវផលិតផលថ្មីៗ មានសមត្ថភាពខ្ពស់ ហើយនិងមានតម្លៃកាន់តែល្អ ថែមទៀតមកកាន់ ទីផ្សារកម្ពុជា។ ជាមួយគ្នានេះដែរ ដោយសារតែមានការជួយជម្រុញ និងជ្រោមជ្រែងរបស់ដៃគូរទាំងអស់ ទើបធ្វើ អោយ ក្រុមហ៊ុន MSI អាចប្រកួតប្រជែងបាន និងទទួលបានលទ្ធផលល្អនៅពេលនេះ។

កញា Tanya Fang

បន្ថែមពីនេះ កញ្ញាក៏បានបង្ហាញនូវចំណាប់អារម្មណ៌ថា កញ្ញាពិតជាមានភាពសប្យាយរីករាយមែនទែន ដែលបាន មើលឃើញពីភាពរីកចំរើន ក៏ដូចជាការកើនឡើងចំនួនតួលេខនៃការលក់របស់ MSI ក្នុងប្រទេសកម្ពុជានា ពេល កន្លងមក។ ដើម្បីជាការថ្លៃងអំណរគុណដល់អ្នកទាំងអស់ ដែលបានខិតខំលក់នាពេលកន្លងមក ជាពិសេសនោះ គឺនាំមកនូវភាពរីករាយ និងការរាប់អានគ្នាឲ្យបានកាន់តែជិតស្និតថែមទៀត។

នៅក្នុងឱកាសនោះដែរ កញ្ញា Jessica Wu ដែលជាប្រធានផ្នែក Business Development ផ្នែក Notebook របស់ក្រុមហ៊ុន MSI ក៏បានឡើងថ្លែងនូវមតិស្វាគមន៍ ជាមួយនិងការបង្ហាញពីចំណាប់អារម្មណ៌របស់ខ្លួនទៅលើ ទីផ្សារកុំព្យូទ័រយួរដៃនៅប្រទេសកម្ពុជាយើង ហើយថែមទាំងមានការបង្ហាញពីសមិទ្ធិផលរបស់ក្រុមហ៊ុន MSI នៅលើទីផ្សារសកលផងដែរ។

ជាមួយគ្នានេះ លោក Michael ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI ប្រចាំនៅកម្ពុជា ក៏បានបង្ហាញនូវ គម្រោង និងយុទ្ធទីផ្សារថ្មីៗជាច្រើនរបស់ក្រុមហ៊ុន MSI ដែលនឹងជួយការពង្រីកទីផ្សាររបស់ផលិតផលកុំព្យូទ័រ យួដៃថ្មីៗនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងជាងនេះថែមទៀតផង។

អ្វីដែលពិសេសនោះ នៅក្នុងព្រឹត្តិការណ៍នោះ លោក Sam Onn Phoung ដែលជាប្រធានផ្នែកផលិត ផល កុំព្យូទ័រយួដៃ MSI ក៏បានឡើងមកបង្ហាញ នូវវត្តមានរបស់កុំព្យូទ័រយួដៃជំនាន់ថ្មីៗ រួមជាមួយនិងការបញ្ជាក់ពីសមត្ថភាពពិសេសរបស់ផលិតផលថ្មីៗទាំងនេះ ដែលក្រុមហ៊ុនបាននឹងកំពុងចេញលក់ និងគ្រោងនឹងនាំចូលមកកាន់ទីផ្សារកម្ពុជាផងដែរ។

លោក ញ៉េប ចន្ថា ដែលជាអគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីជប់លាងជូនដល់ដៃគូរចែកចាយបន្តនៅ ពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មីៗរបស់ក្រុមហ៊ុន MSI ម្យ៉ាងវិញទៀត ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា អោយកាន់តែជិតស្និតមួយកំរិតថែមទៀត រវាងក្រុមហ៊ុន និងតំណាងចែកចាយបន្តនានាទាំងអស់ដែលពួកគាត់ បានខិតខំជួយ ជុំរុញការលក់ផលិតផលទាំងអស់របស់ក្រុមហ៊ុនកន្លងមក។

នៅក្នុងឱកាសពេលនោះ ក្រុមហ៊ុនក៏មានការលក់ បញ្ជុះតំលៃពិសេស ដល់ដៃគូរទាំងអស់ និង មានការចាប់រង្វាន់ ជាច្រើនទៀតផង។ ជាចុងក្រោយ លោក ញ៉េប ចន្ថា ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូរសហការ ទាំងអស់ជាពិសេសេគឺក្រុមហ៊ុន MSI ដែលបានគាំទ្រមកលើការចែកចាយផលិតផលរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ហើយក៏សូមសន្យាថា នឹងខិតខំប្រឹងប្រែង បំរើសេវាកម្មរបស់ខ្លួនឲ្យកាន់តែ ល្អប្រសើរជាងនេះទៅទៀតដើម្បីបំពេញនូវតំរូវការរបស់អតិថិជនអោយបានល្អបំផុត។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន MSI ក៏បានប្រគល់នូវលិខិតបញ្ជាក់ពីកិច្ចសហការគ្នារវាងក្រុមហ៊ុន ធំៗទាំងពីរជូនដល់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ផងដែរ។ កម្មវិធីនេះ ក៏មានការចាប់ ឆ្នោតផ្សងសំណាង រួមជាមួយឹងការញាំអាហាររួមគ្នា ហើយនិងមានការច្រៀងរាំលេងកំសាន្តយ៉ាងរីករាយ ជាពិសេស គឺមានការផ្តល់រង្វាន់សំរាប់អ្នកចូលរួមផងដែរ ហើយរង្វាន់ធំ Laptop មួយគ្រឿង គឺចាប់ឆ្នោតបានទៅលើហាង Nika Computer ទៀតផង៕

អត្ថបទថ្មី