លទ្ធផលក្រុមហ៊ុនយក្ស K-Pop របស់កូរ៉េ សម្រេចចំនួនលក់ខ្ពស់ដាច់គេនៅឆមាសទី១ ឆ្នាំ២០២២

  • 2022-07-11 02:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាមការធ្វើបច្ចុប្បន្នភាពពី Gaon Album Chart (បច្ចុប្បន្នហៅថា Circle Chart) សម្រាប់ឆមាសដំបូង​នៃ​ឆ្នាំ ២០២២ (គិតពីខែមករា ដល់ខែមិថុនា) បាន​បង្ហាញ​នូវលទ្ធផល​ជាផ្លូវការ​សម្រាប់​ក្រុមហ៊ុនកម្សាន្តធំៗរបស់កូរ៉េ ដែល​សម្រេច​ការ​លក់អាល់ប៊ុមជា​ច្រើន​លានបន្ទះ។

១. HYBE

តាមលទ្ធផល HYBE គឺជាក្រុមហ៊ុននាំមុខ ដែល​លក់អាល់ប៊ុម​ដាច់អស់លើទីផ្សារ សរុបដល់ទៅ ១១ ០៩៣ ៦៤១បន្ទះ។ អរគុណ​ដល់​ការ​ចេញ​មុខ​របស់​ក្រុម​ចម្រៀង​ខ្លឹមៗរបស់ក្រុមហ៊ុន រួមមាន BTS, SEVENTEEN ក៏ដូចជា TXT ជា​ដើម។ ដ្បិតនាំមុខនៅ​ឆមាសដំបូង ប៉ុន្តែ​អ្នកឯកទេស​រំពឹង​ថា​ ឈាន​ចូល​ឆមាសទី២ ឆ្នាំ ២០២២ ចំនួនលក់អាល់ប៊ុមរបស់ HYBE អាច​នឹងធ្លាក់ចុះ​ ក៏ព្រោះតារាភាគច្រើន​របស់ក្រុមហ៊ុន​នឹង​ផ្ដោតលើការចាប់ផ្ដើម​ការប្រគំតន្ត្រីទេសចរណ៍ជំនួសការចេញបទ​ថ្មី។

២. SM

អ្នក​ដែលស្ថិតនៅ​តំណែងទី២ គឺ ក្រុមហ៊ុន SM ដែល​មាន​មាន​ចំនួនអាល់ប៊ុមលក់ដាច់សរុប ៧ ១០១ ៨៣៥បន្ទះSM ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថាជាក្រុមហ៊ុន​ដែលមាន​ឥទ្ធិពល​លក់អាល់ប៊ុមដាច់អស់ច្រើនលំដាប់កំពូល ចាប់តាំងពីបង្កើតមក។ NCT Dream និង Red Velvet គឺជា​អ្នកដែលស្ទួយផលិតកម្ម ឲ្យសម្រេចបាន​នូវចំនួនលក់ដ៏ច្រើននេះ។ ប៉ុន្តែក៏មិនអាច​មើលរំលងក្រុម Super Junior បាន​ដែរ ព្រោះ​បង្កើតជាង ១៥ឆ្នាំ​ហើយ ប៉ុន្តឥទ្ធិពល​ក្រុមនៅ​តែអាចអង្រួនចិត្តអ្នកគាំទ្រ ឲ្យជក់ចិត្ត និង​គាំទ្រ​ស្នាដៃពួកគេ​រហូត​ហូរហែ។

យ៉ាង​ណា​ក្ដី ផ្ទុយពី HYBE ព្រោះ​តាមការប៉ាន់ស្មាន SM អាច​នឹង​កើនចំនួន​លក់នៅ ឆមាសទី ២ ដោយសារ ការប្រកាស​ពីការ Comeback របស់ aespa, Girls’ Generation, Red Velvet និង​ក្រុមតូចៗរបស់ NCT

៣. JYP

លេខ ៣ គឺ​ជា​តំណែងរបស់​ផលិតកម្ម JYP ជាមួយនឹង​ចំនួនលក់អាល់ប៊ុមដាច់សរុប ៣ ៧៣៤ ៨៥៩បន្ទះ។ ផលិតកម្ម JYP រក្សា​ស្ថិរភាព​លក់ជា​រៀង​រាល់ឆ្នាំ ដោយមិនឲ្យធ្លាក់លើសនេះទេ។ Stray Kids គឺជា​ក្រុមបុរសតែមួយគត់របស់ JYP ដែល​អាច​ស្ទួយផលិតកម្មបាន​នៅពេល​នេះ។ ក្រៅពីនោះក៏នៅមាន​ក្រុមថ្មី NMIXX ដែលបង្ហាញមុខភា្លម មិនធ្វើឲ្យ JYP អស់សង្ឃឹមទេ។

៤. Starhip

តាមលទ្ធផល ក្រុម​ហ៊ុននេះ​ លក់អាល់ប៊ុមដាច់សរុបចំនួន ១ ៦៨៧ ៨១៧បន្ទះ។ ​ទិន្នន័យនេះពិតជា​បាន​បង្កជាការភ្ញាក់ផ្អើលខ្លាំង​ ហើយក៏អរគុណដល់ក្រុមថ្មី IVE ដែល​នាំមុខមាត់ដល់ក្រុមហ៊ុន។ ត្រឹម​អាល់បុមទោលទី ២ សោះ IVE អាច​លក់អាល់ប៊ុម​ដាច់អស់ ៦០០ ០០០បន្ទះ តែឯង ហើយតាមការរំពឹង​ទុក នឹងអាច​កើនលើសនេះទៀតនាពេល​អនាគត។

៥. YG

ចុងក្រោយគេគឺ ក្រុមហ៊ុន YG ដែល​មាន​ចំនួនអាល់ប៊ុម ត្រូវបានលក់ដាច់សរុប ១ ១១៤ ៤៩២បន្ទះ។ លទ្ធផល​នេះ បាន​ពីការខិតខំរបស TREASURE ដែល​ជាផ្នែក​មួយដ៏ធំ​ អាច​រុញចំនួនលក់កើនខ្ពស់បែបនេះ នៅឆមាសដំបូង។ ប៉ុន្តែចំនួននៅឆមាសទី ២ អាច​នឹង​ហក់ឡើងខ្លាំងវិញ ដោយសារការ​វិលវិញរបស់​ក្រុមចម្រៀងនារីដ៏មានឥទ្ធិពល BLACKPINK

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី