Pogba និង Lukaku ស្ថិត​ក្នុង​ចំណោម​កីឡាករ​​ទាំង​១០​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​នៅ Serie A

  • 2022-07-11 03:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចំណូល​ថ្មី​របស់​ Juventus ខ្សែ​បម្រើ Paul Pogba និង​ Romelu Lukaku ដែល​ទើប​តែ​ខ្ចី​ជើង​មក Inter Milan ស្ថិត​ក្នុង​ចំណោម​កីឡាករ​ទាំង​១០​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​នៅ Serie A។

Pogba បាន​ត្រលប់​មក​កាន់ Juventus វិញ ក្រោយ​ចំណាយ​ពេល​៦​ឆ្នាំ​​នៅ Manchester United។ កីឡាករ​សញ្ជាតិ​បារាំង​បាន​អស់​កុងត្រា​ជាមួយ United មាន​ន័យ​ថា ការ​​​ផ្ទេរ​មក​កាន់ Juvenuts គឺ​គ្មាន​តម្លៃ​ខ្លួន​ទេ។ Pogba នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម​​៦,៣​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ធ្វើ​ឲ្យ​គេ​ស្ថិត​នៅ​លេខ​៥​ក្នុង​តារាង​កីឡាករ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​នៅ Serie A។

សម្រាប់ Luaku វិញ​​ក៏​បាន​ត្រលប់​មក​កាន់ Inter វិញ​ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Chelsea។ មិន​ខុស​​ពី Pogba ឡើយ កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​​នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម​៦,៣​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​​​ក្នុង​ក្លិប Inter។

ក្នុង​ពេល​បច្ចុប្បន្ន​ កីឡាករ​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​នៅ Serie A គឺ​ខ្សែ​ការពារ Matthujs de Ligt របស់ Juventus ទទួល​បាន​១០,១​​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។ Alexis Sanchez របស់​ Inter ស្ថិត​នៅ​លេខ​ពីរ​ទទួល​បាន​៨,៤​លាន​ផោន ខណៈ Andrien Rabiot ស្ថិត​នៅ​លេខ​​បី​បាន​៧,៦​លាន​ផោន​ក្នុង​មួយ​ឆ្នាំ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ