ដុតតែម្ដង! Firefox ផ្ញើនំខេកទៅឱ្យ Microsoft អបអរការលែងមានវត្តមាន IE

  • 2022-07-13 06:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីរុករកអ៊ីនធឺណិតរៀមច្បង Internet Explorer របស់ Microsoft ត្រូវបានចូលនិវត្តន៍ មានន័យថាលែងទទួលបានការ Support ជាផ្លូវការក្នុង ខែមិថុនា ឆ្នាំ២០២២ ដែលជាឱកាសរីករាយសម្រាប់មនុស្សស្ទើរតែទាំងអស់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ ហើយគ្រានេះដែរ ក្រុមការងារ Firefox នៅ Mozilla បានផ្ញើនំមួយទៅ Microsoft ដើម្បីអបអរសាទរការបញ្ចប់នេះ។

ថ្មីៗនេះ Microsoft បានចែករំលែករូបថតនំខេកមួយ ទទួលបានពីក្រុម Firefox ដែលបានសរសេរថា អរគុណសម្រាប់នំខេកដ៏ស្រស់ស្អាត យើងចូលចិត្តប្រពៃណីនៃការផ្ញើនំខេកទៅក្រុម Browser team នៅក្នុងព្រឹត្តិការណ៍សំខាន់ៗណាមួយ។

គួរបញ្ជាក់ថា ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីរុករកអ៊ីនធឺណិតផ្ញើនំឱ្យគ្នាទៅវិញទៅមក គឺជាប្រពៃណីជិតមួយទសវត្សរ៍មកហើយ។ តួយ៉ាង Microsoft បានផ្ញើនំខេកមួយទៅក្រុម Firefox សម្រាប់សម្រាប់ការចេញផ្សាយ Firefox 2.0 ក្នុង ឆ្នាំ២០០៦។

រីឯ Mozilla បានផ្ញើនំទៅ Microsoft បន្ទាប់ពី Internet Explorer 10 បានមកដល់ក្នុង ឆ្នាំ២០១២ ហើយបន្ទាប់មកក្រុម Chrome របស់ Google ក៏បានចាប់ផ្តើមផ្ញើនំមកផងដែរ៕

ប្រភព៖ HowToGeek   ប្រែ​សម្រួល៖ កុសល