ដល់ពេលសរុបទើបភ្ញាក់ថា BTS សហការសុទ្ធតែជាមួយ Brand ល្បីកំពូលៗចំនួន ៥ លើលោក

  • 2022-07-14 03:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ BTS ​កំពុងកាន់កាប់តំណែង​ជា​ក្រុមចម្រៀងដែល​មាន​ឈ្មោះ​បោះសំឡេង​ល្បីសុសសាយ ហើយគ្មាន​អ្វី​ត្រូវ​ឆ្ងល់ទេ ថា​ពួកគេ​ក៏ជាដៃគូសហការដ៏សំខាន់ជាមួយនឹង​ Brand ល្បីៗលំដាប់ពិភពលោកជា​ច្រើន​ដែរ។

ក្រុម​ចម្រៀង​សមាជិក ៧នាក់ មួយនេះ​ បាន​រួមការងារជា​មួយនឹង​ Brand ជា​ច្រើន ប៉ុន្តែ​ក្នុង​ចំណោម​ក្រុមហ៊ុនល្បី​ទាំងនោះ មាន Brand ល្បី​ចំនួន ដែលអ្នកគួរ​ស្វែង​យល់៖

១. Coca-Cola (បច្ចុប្បន្ន​ជា Brand ល្បីលំដាប់ទី៦ ប្រចាំពិភពលោក)

បន្ទាប់ពី ARMY សំណូមពរ ក្រុមហ៊ុន Coca-Cola ក៏បាន​ជ្រើស BTS ជា​ដៃគូសហការ​ពិសេស សម្រាប់យុទ្ធនាការ Russia FIFA World Cup 2018

ចាប់ពីពេលនោះ​មក​ ក្រុម​នេះ​ក៏ចាប់ផ្ដើម បង្ហាញ​មុខ​ក្នុង​ស្ប៉តផ្សព្វផ្សាយជា​ហូរហែ ថែម​ទាំងត្រូវបាន Coca-Cola រចនា​រូបភាព​សមាជិកទាំង ៧ លើដប និងកំប៉ុងជាពិសេសទៀតផង។

​ ២. Disney (បច្ចុប្បន្នជា Brand លំដាប់ទី៧ ប្រចាំពិភពលោក)

ARMY សង្ស័យជាច្រើនខែមកហើយ ទើបថ្មីៗនេះ មាន​ការបញ្ជាក់ថា BTS បានចាប់ដៃគូសហការជាមួយនឹង​ Disney

សារព័ត៌មានកូរ៉េបាន​រាយការណ៍ថា HYBE បាន​ចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាច្រើនឆ្នាំជាមួយនឹង​ក្រុមហ៊ុន Walt Disney APAC (តំបន់អាស៊ីប៉ាស៊ីហ្វិក)។ ដូច្នេះ​គ្រប់គ្នារំពឹងថា នឹង​បាន ឃើញកម្មវិធី In The SOOP: Friendcation របស់ក្រុម V គឺ "Wooga Squad” ក៏ដូចជាការប្រគំតន្ត្រី "PERMISSION TO DANCE ON STAGE – LA របស់ BTS ព្រមទាំងវីដេអូឯកសារ BTS: MONUMENTS: BEYOND THE STAR មាន​វត្តមាន Stream លើ Disney+ ជា​ក់ជាមិនខាន។

៣. Samsung (បច្ចុប្បន្នជា Brand លំដាប់ទី ៨ ប្រចាំពិភពលោក)

ជាការពិត Samsung នៅ​តែរក្សាតំណែងជា​ក្រុមហ៊ុនល្បីមួយដែលសហការជាមួយនឹង​ BTS យូរអង្វែងមកហើយ។ ចាប់តាំង​ពី BTS ត្រូវ​បាន​គេ​ប្រកាសជា​ផ្លូវការថាជា ទូតសុឆន្ទៈសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅឆ្នាំ ២០២០ សមាជិកទាំង ក៏​បាន​បង្ហាញ​មុខជា​បន្តបន្ទាប់ ក្នុង​រូបភាព និងវីដេអូស្ប៉តពាណិជ្ជកម្មផ្សព្វផ្សាយហូរហែ។

ដូចកាល​ពីឆ្នាំ ២០២១ Suga ថែម​ទាំង​បាន​ផលិតបទចម្រៀង សម្រាប់ Samsung Galaxy Smartphone ទៀតផង។

ក្រោយមកទៀត  BTS ក៏ថែម​ទាំងបាន​សហការសម្រាប់យុទ្ធនាការបរិស្ថានសកលលោក ដែល​មាន​ឈ្មោះថា Galaxy for the Planet ទៀត។

៤. Louis Vuitton (បច្ចុប្បន្នជា Brand លំដាប់ទី ៩ ប្រចាំពិភពលោក)

ឆ្នាំមុន BTS ត្រូវ​បាន​ប្រកាសជា​ផ្លូវការ​ជា House Ambassador សម្រាប់ Brand នេះ​ផងដែរ។ មិនយូរប៉ុន្មាន BTS ក៏បានបង្ហាញម៉ូដសម្លៀកបំពាក់ ក៏ដូចជា Collection ជា​ច្រើន ចេញពី Men’s Fall-Winter 2021 ស្នាដៃរបស់លោក Virgil Abloh ទៀតផង។

៥. McDonald’s (បច្ចុប្បន្នជា Brand លំដាប់ទី ១០ ប៉ុន្តែជាក្រុមហ៊ុន Fast Food លំដាប់កំពូលលើសគេប្រចាំពិភពលោក)

កាលពីឆ្នាំ ២០២១ BTS និង McDonald’s បានចាប់ដៃគ្នាបង្កើត "The BTS Meal” ដោយមានការគាំទ្រភ្លូកទឹកភ្លូកដី ហើយគ្រប់គ្នាសង្ឃឹម និងរង់ចាំគ្រប់ពេលសម្រាប់ការត្រឡប់មកវិញរបស់​ The BTS Meal

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី