Starting Up សប្តាហ៍ថ្មីកាន់តែពិសេស! ជួបជាមួយលោក ឡី កំថូង អ្នកជំនាញ IT និងជាស្ថាបនិក CheckinMe

  • 2022-07-14 06:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលដល់សប្តាហ៍ថ្មីនៃកម្មវិធី Starting Up ប្រិយមិត្តនឹងបានជួបជាមួយ​ លោក ឡី កំថូង ស្ថាបនិក ​ CheckinMe ជា​បច្ចេកវិទ្យា​គ្រប់គ្រងធនធាន​មនុស្ស Cloud base technology ផ្ដល់ភាព​ងាយស្រួល ស្វ័យ​ប្រវត្តិកម្ម និង​តម្លៃ​សមរម្យ ដែល​អាច​បំពេញ​តម្រូវការ​​បត់​បែន​តាម​ ស្ថាប័ន​គ្រប់​ប្រភេទ​ ផ្ដល់​នូវ​សេវាកម្ម​គ្រប់​គ្រង​មនុស្ស​ស្វ័យ​ប្រវត្តិតាម​ប្រព័ន្ធឌីជីថល។

លោក ឡី កំថូង បញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត​កុំព្យូទ័រ នៃសាកលវិទ្យាល័យ ន័រតុន។ លោកបញ្ចប់​ថ្នាក់​ក្រោយ​បរិញ្ញាប័ត្រ Post Graduate Diploma in Mobile Computing​ នៅមជ្ឃមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកវិទ្យាជាន់ខ្ពស់​ ក្នុងទីក្រុង Pune ប្រទេសឥណ្ឌា​​។ លោក ធ្លាប់មានបទពិសោធន៍ការ​ងារ​អ្នកអភិវឌ្ឍន៍កម្មវិធី (Software Developer) តាំងពីឆ្នាំ២០១៤ នៅកម្ពុជា និងនៅក្នុងឆ្នាំ២០១៧ ធ្លាប់ធ្វើការ​​​​ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា​ក្នុង​វិទ្យាស្ថាន​ជាតិ​ NICT ​ជប៉ុន​ ​អស់រយៈពេលមួយ​ឆ្នាំ​​ផងដែរ។ លោក ធ្លាប់ជាសាស្ត្រាចារ្យ​​នៅ​​ក្នុង​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងការងារចុងក្រោយ ធ្លាប់​ជាប្រធានគ្រប់គ្រងគម្រោង (Project Manager) នៅក្រុមហ៊ុន Cellcard ធ្លាប់​ទទួលមេដាយមាសពីកម្មវិធី i2CreaTE 2019 នៅប្រទេសម៉ាឡេស៊ី និងបន្តទទួលបានពាន រង្វាន់ពីកម្មវិធី ITE 2019 នៅប្រទេសអង់គ្លេស។

ចង់ដឹងលម្អិតអំពីបទពិសោធន៍នៅក្នុងមុខជំនួញរបស់លោក ឡី កំថូង សូមកុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មីនេះ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា