ធនាគារ ហ្វីលីព រកឃើញអ្នកឈ្នះរង្វាន់ ២១ នាក់ទៀត ពីប្រូម៉ូសិន “សន្សំ និងឈ្នះ”

  • 2022-07-15 09:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ - ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជាលើក២ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ២១ នាក់ទៀត ពីកម្មវិធី “សន្សំ និងឈ្នះ” ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ធនាគារហ្វីលីព ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។

កម្មវិធីចាប់ឆ្នោតផ្សងសំណាងលើកទី២នេះ គឺជាកម្មវិធីដែលធនាគារ ហ្វីលីព បានរៀបចំឡើងដើម្បីថ្លែងអំណរគុណសម្រាប់ការជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជនក្នុងរយៈពេលកន្លងមក។ ធនាគារ ហ្វីលីព ក៏បានប្រារព្ធកម្មវិធីចាប់ឆ្នោតផ្សងសំណាងជាលើកដំបូងដែលធ្វើឡើងកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២២ ផងដែរ។ ដើម្បីបង្ហាញនូវសក្ខីភាពនៅក្នុងការស្វែងរកអតិថិជនដែលមានសំណាងទាំង២១រូប ធនាគារ ហ្វីលីព មិនមានការរៀបចំចាប់ឆ្នោតផ្សងសំណាងតាមរយៈកម្មវិធីអេឡិចត្រូនិ កឡើយ ប៉ុន្តែ បានជំនួសដោយការចាប់ឆ្នោតផ្សងសំណាងតាមរយៈការបង្វិលគ្រាប់ប៉េងប៉ុង ដើម្បីស្វែងរកលេខកូដផ្សងសំណាងពិតប្រាកដ ដែលត្រូវបានជ្រើសរើសសម្រាប់ឈ្នះរង្វាន់។

សម្រាប់ការចាប់ឆ្នោតផ្សងសំណាងលើកទី២នេះ ធនាគារបានផ្តល់ជូនរង្វាន់ជាច្រើនដូចជាម៉ូតូ Honda Dream ២០២២ ចំនួន ៧ រង្វាន់ ទូរស័ព្ទ iPhone 13 Pro Max 256G ចំនួន ៧ រង្វាន់ និង កង់ Giant Talon ចំនួន ៧ រង្វាន់។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រូម៉ូសិន “សន្សំ និងឈ្នះ” នេះចាប់ផ្តើមចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលអតិថិជនគ្រាន់តែធ្វើការសន្សំជាមួយធនាគារ ហ្វីលីព ក្នុងចំនួនទឹកប្រាក់ចាប់ពី ១០០០ ដុល្លារឡើងទៅ នោះអតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា៖

• រថយន្ត Lexus LX 570 2021 Kuro Black Edition មួយ រង្វាន់

• ម៉ូតូ Honda Dream 2022 ចំនួន ២៦ រង្វាន់

• ទូរស័ព្ទ iPhone 13 Pro Max 256G ចំនួន ២៦ រង្វាន់

• កង់ Giant Talon ចំនួន ២៦ រង្វាន់

សម្រាប់អតិថិជនដែលបានឈ្នះរង្វាន់ទាំង ២១នាក់ ធនាគារ ហ្វីលីព នឹងធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់ដើម្បីអញ្ជើញមកទទួលរង្វាន់តាមរយៈលេខទូរស័ព្ទរបស់ធនាគារ ០៨៦ ៩៣០ ០០០ ឬ ០៨៩ ៩៨៩ ៨១៨ ។