គេ​មាន​មិន​មែនចៃដន្យ​ទេ នេះ​ជា​មេរៀន​ក្បួន​រកស៊ីឲ្យ​ជោគជ័យរបស់ ទី្រ ដាណា

  • 2022-07-15 09:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំទាវ​ឧកញ៉ា ទ្រី ដាណា បច្ចុប្បន្ន ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​អ្នក​រកស៊ី​ធំ​មួយ​រូប​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អនឡាញ និង​ជួញដូរ​មាស​ពេជ្រ។ ប៉ុន្តែ​នៅ​មុន​នេះ ប៉ុន្មាន​ឆ្នាំ ទី្រ ដាណា ដែល​ជា​កូន​ទី​៣​ក្នុង​ចំណោម​បង​ប្អូន ៥នាក់ ​គ្រាន់​ជា​អ្នក​លក់​ខោអាវជជុះ​ក្រោម​ឆ័ត្រ​យ៉ាង​សាមញ្ញប៉ុណ្ណោះ ក្រោយ​ធ្លាក់ខ្លួន​ជា​កូន​កំព្រា បន្ទាប់​ពី​ម្ដាយ​ឪពុក​ស្លាប់​​ចោល​អស់ ។

ជីវិត​ផ្លាស់​ប្ដូរ​មិន​គួរ​ឲ្យ​ជឿ​នេះ ជា​រឿង​ចៃដន្យ​ពិត​មែន​ទេ? មក​ស្ដាប់​ការ​ចែក​រំលែក​របស់​ស្ត្រី​ជំនួញ​ធំ​រូប​នេះ ដែល​បាន​ចែក​រំលែក​ក្នុង​ថ្ងៃ​បើក​សម្ពោធ​ផលិតផល​ថ្មី​របស់​ខ្លួន​ក្រោម​វត្តមាន​បណ្ដាញ​លក់​របស់​ខ្លួន​រាប់​ពាន់​នាក់។ នៅ​ក្នុង​ឱកាស​នោះ ឧកញ៉ា ទ្រី ដាណា បាន​ចែក​រំលែក​នូវ​គន្លឹះ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ខ្លួន អាច​មក​ឈរ​នៅ​ទី​ដ៏ខ្ពស់​នា​ពេល​បច្ចុប្បន្ន។

ជំទាវឧកញ៉ា ថ្លែងថា៖ “សម្រាប់​ខ្ញុំ​ចំពោះ​ភាព​ជោគជ័យ ខ្ញុំ​មិន​ទាន់​ហា៊ន​ទទួល​ទេ ពីព្រោះ​អី វា​គ្រាន់​ជា​ចំណុច​តិច​តួច​ប៉ុណ្ណោះ គ្រាន់​តែ​ខ្ញុំ​មាន​សារ​ចែក​រំលែក​មួយ​ទៅ​បង​ប្អូន​អ្នក​ទើប​ចាប់​ផ្ដើម​ថ្មី ឬ​អ្នក​កំពុង​រកស៊ី…”។

ស្ត្រី​ជំនួញ​ធំ​ដុំ​រូប​នេះ បាន​ចែក​រំលែក​គន្លឹះ​ក្នុង​ការ​រកស៊ី​ដូច​ខាង​ក្រោម៖ ​

១.ត្រូវ​មាន​ក្ដី​ស្រមៃ ដាក់​គោល​ដៅ​ឲ្យច្បាស់ និង​តាំង​ចិត្ត​សម្រេច​ឲ្យ​បាន ក្នុង​នោះដាច់​ខាត​កុំ​ធ្វើ​រឿង​ច្របូក​ច្របល់ ម្ដង​ធ្វើ​នេះ ម្ដង​ធ្វើ​នោះ។

២.ធ្វើឲ្យច្បាស់លាស់ ម៉ត់ចត់ និង​មាន​ទំនួលខុសត្រូវ​ខ្ពស់

៣.ស្មោះត្រង់ជាមួយអតិថិជន និង​ដៃគូ

៤.កុំបាក់ទឹកចិត្ត មិនថា​មាន​រឿង​អ្វី កុំបាក់ទឹកចិត្ត និង​ចុះចាញ់​ចំពោះ​រឿង​អត់បានការនានា ពិសេស​រឿង​កើត​នៅ​លើ​បណ្ដាញ​សង្គម។ "អ្នកខ្លះ​ឃើញ​គេខមិន អីចេះអីចុះ គេង​ពិបាកចិត្ត...សម្រាប់​ខ្ញុំ​អត់​ទេ អ្នក​ណាខមិនអីខមិនទៅ អត់ខ្វល់!”។

៥.ជឿជាក់​លើ​ខ្លួន​ឯង និង​ជឿ​លើ​គោដៅ​របស់​ខ្លួន ហើយ​ប្រឹង​ដើរ​ទៅ​រក​ដោយ​មិន​វៀចវេរ​តាម​កម្លាំង​អូសទាញ​ពី​ខាង​ក្រៅ។ "សម្រាប់​ខ្ញុំ ខ្ញុំ​អត់​ដែល​ខ្វល់​នឹង​អ្នក​ដែល​មក​រាំង​ផ្លូវ​យើង​ទេ...ត្រូវ​ចាំ​ថា ធ្វើ​អ្វី​ក៏​ដោយ មិន​ខ្វះ​ទេ​អ្នក​មក​រាំង​ផ្លូវ ឬ​ទាញ​យើង​ចេញ​ពី​ផ្លូវ​របស់​យើង ប៉ុន្តែ​កុំ​ខ្វល់"។

៦.ត្រូវ​ធ្វើ​រឿង​ថ្មី សកម្មភាព​ថ្មី​ឲ្យបាន​ច្រើន ឬ​រាល់ថ្ងៃ៕

អត្ថបទ៖ ទារិកា