Dybala ផ្លាស់​ទៅ​កាន់​ Roma ក្រោយ​ចប់​ជា​មួយ​ Juventus

  • 2022-07-18 12:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Paulo Dybala បាន​សម្រេច​ផ្លាស់​ទៅ​កាន់​ ក្លឹប​ Roma នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ហើយ​ក្រោយ​ដាច់​កុងត្រា​នឹង​ក្លឹប​ Juventus។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

Roma បាន​នាំ​យក​ Dybala ដោយ​លក្ខណៈ​ Free Agent ដែល​បាន​ព្រមព្រៀង​គ្នា​ចុះ​កុងត្រា​រយៈពេល​៣ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥ ជា​មួយ​នឹង​ប្រាក់ពលកម្ម ៦លានដុល្លារ​ ក្នុង​មួយ​ឆ្នាំ។​

បើ​តាម​ប្រភព​ខាង​លើ​ លោក​ Jose Mourinho គ្រូ​បង្គោល​ Roma បាន​ទូរស័ព្ទ​ទៅ​បញ្ចុះ​បញ្ចូល​ Dybala ជា​ច្រើន​ដង​ច្រើន​សារ​ដើម្បី​មក​ចូល​រួម​ក្នុង​ក្រុមលោក​។

នៅ​ខណៈ​នេះ​ Dybala និង​ Roma បាន​ព្រមព្រៀង​គ្នា​រួចរាល់​ហើយ​ ដោយ​នៅ​បញ្ចប់​ឯកសារ​កុងត្រា​ និង​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​៕

អត្ថបទ៖ សេរី មង្គល