យើងបាន Like, Comment ឬ មើលវីដេអូអីខ្លះ Facebook ថតទុកទាំងអស់នៅកន្លែងនេះ

  • 2022-07-20 03:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើលើ Facebook ដូចជាបាន Like, comment, mention អ្នកដទៃ ឬបានមើលវីដេអូអ្វីមួយ និងអ្វីផ្សេងៗជាច្រើនទៀត ត្រូវបាន Facebook កត់ទុកទាំងអស់។ ហើយដើម្បីចូលទៅមើលសកម្មភាពថតទុកទាំងនោះ សូមចូលទៅកាន់តាមរបៀបខាងក្រោមនេះ៖

  • បើកកម្មវិធី Facebook > ចូលទៅកាន់ Settings & Privacy > Setting
  • ទាញចុះទៅកាន់ Your Information > Activity Log

គួរដឹងថាក្នុងនេះមានទីតាំងជាច្រើនអាចឱ្យអ្នករើសបាន ដូចជាចូលទៅកាន់ អ្វីដែលអ្នកបាន Comment, ផូសដែលអ្នកបាន Tag, Video ដែលអ្នកបានស្វែងរក បានទស្សនា, អ្វីដែលបាន Like ឬReactions, ផូសបានបង្ហោះចូលគ្រុប ឬ Story ដែលអ្នកបានចូលមើលជាដើម និងអ្វីជាច្រើនទៀត។

អូសទៅស្ដាំ នឹកឃើញសកម្មភាពរបស់អ្នកកន្លងមកជាច្រើនទៀត

ចំពោះសកម្មភាពទាំងអស់នេះផងដែរ អ្នកក៏អាចចូលទៅមើលផូសទាំងនោះឡើងវិញ លុប ឬលុបការថតទុកសកម្មភាពរបស់អ្នកក្នុងមុខងារទាំងនេះបានផងដែរ៕

អត្ថបទ៖ កុសល