ចម្លាក់ប្រាសាទបន្ទាយឆ្មារ ១ផ្ទាំងធំមានរូបព្រះលោកេស្វរៈ ២អង្គ ត្រូវបញ្ជូនពីសារមន្ទីរទៅទីតាំងដើមវិញ
- 2022-07-20 02:53:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លាក់ប្រាសាទបន្ទាយឆ្មារ ១ផ្ទាំងធំមានរូបព្រះលោកេស្វរៈ ២អង្គ ត្រូវបញ្ជូនពីសារមន្ទីរទៅទីតាំងដើមវិញ
ចន្លោះមិនឃើញ
ជញ្ជាំងនៃវិចិត្រសាលខាងលិចបន្ទាយឆ្មារ ជាប្រាសាទនៅភាគខាងជើងនៃអាណាចក្រដែលត្រូវចោរលួចយកហើយត្រូវបង្ក្រាបបានយកទៅរក្សាទុកនៅសារមន្ទីរ នឹងត្រលប់ទៅទីតាំងដើមវិញនៅចុងខែនេះ។
ក្រុមចោរប្លន់បានរៀបចំបានចំណាយពេលពីរសប្តាហ៍ដើម្បីរុះរើរូបភាពចំនួនបួន និងច្រើនទៀតនៅចុងឆ្នាំ ១៩៩៨ ហើយដឹកចេញពីប្រទេសនិងឆ្លងកាត់ព្រំដែនជិតចូលទៅប្រទេសថៃ ប៉ុន្តែត្រូវប៉ូលីសថៃបង្ក្រាបបានរថយន្តដឹកទំនិញពីរគ្រឿងដែលដឹកទំនិញនេះ។ រថយន្តដឹកទំនិញនេះថ្មគឺ ១១៧ដុំដែព្រះលោកេស្វរៈចំនួនពីរ។ ចម្លាក់លោកេស្វរៈនៅបន្ទាយឆ្មារនេះគឺមានលក្ខណៈពិសេស និងមានប្រវត្តិនៃដំណើរឈានទៅរកការវិនាសយ៉ាងគួរឲ្យតក់ស្លុកកាលពីសម័យប្រទេសកម្ពុជា នៅមានភាពអសន្តិសុខ។
ចម្លាក់នៅទិសខាងលិចមានរូបលោកេស្វរៈទាំងអស់ ៨ ក្នុងនោះចម្លាក់ ២ ត្រូវសង្គ្រោះយកទៅទុកនៅសារមន្ទីរ, ចម្លាក់២ នៅទីតាំងដើមតាំងពីសម័យបុរាណមក, ហើយ ២ទៀតត្រូវក្រុមចោររើថ្ម ពង្រាយនៅលើដីប៉ុន្តែត្រូវបានដាក់ ជួសជុលវិញកាលពីឆ្នាំ២០០៨។ យ៉ាងណាចម្លាក់ ២ទៀតបានបាត់សូន្យឈឹងគ្មានដាន នឹងគ្មានសង្ឃឹមថានឹងបានវិលមកកាន់ទីតាំងដើមវិញនោះទេ។
ប្រាសាទបន្ទាយឆ្មារត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធបើកការដ្ឋានជួសជុលជាច្រើនដំណាក់កាលមកហើយ ក្រោមកិច្ចឧបត្ថម្ភពីសំណាក់ លោកជំទាវឧកញ្ញាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងសប្បុរសជន ហើយត្រូវការពេលប្រហែល ១ឆ្នាំជាងដើម្បីបញ្ចប់ការជួសជុល។
យោងតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ K.227 បានផ្តល់ពត៌មានថាការសាងសង់ប្រាសាទនេះឡើងគឺដើម្បីឧទ្ទិសដល់បុត្រារបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាម«ស្រិន្ទ្រកុមារ» និងសេនាទាំង៤ ដែលបានពលីក្នុងសមរភូមិ សង្គ្រាមជាមួយកងទ័ពចាម៕
បកប្រែពីអត្តបទ៖ Andy brouwer