នេះហើយ​ហេតុផល J-Hope ដាក់ឈ្មោះអាល់ប៊ុមថា «Jack In The Box»

  • 2022-07-20 03:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម «Jack In The Box» កំពុងវាយលុកទីផ្សារតន្ត្រីហើយនៅពេល​នេះ ដែលអាច​និយាយបាន​ថា ជា​ជោគជ័យ​ថ្មី​សម្រាប់ J-Hope ក្នុង​អាជីពជាតារាទោល។ អ្វីដែល​គ្រប់គ្នា​ស្ញើចសរសើរ គឺ​គ្រប់យ៉ាង​ដែល J-Hope បាន​រៀបចំសម្រិតសម្រាំង ពិតជា​ប្លែក ខុសពីអ្វី​ដែល​លោកធ្លាប់បង្ហាញ​កន្លងមក ហើយសូម្បីសមាជិករួមក្រុម ក៏មាន​ការភ្ញាក់ផ្អើល​ដែរ។ ទោះជាយ៉ាងណា ម្នាក់ៗច្បាស់ជាឆ្ងល់ថា តើអ្វី​ទៅដែលនាំចិត្តតារាប្រុសរូបនេះ ដាក់ឈ្មោះអាល់ប៊ុមថា «Jack In The Box»?

ជាការពិត​ឈ្មោះនេះ​ ដំបូង​ឡើយ​ផ្ដើម​ចេញពីរឿងពិត​នៃ​ឈ្មោះ​សិល្បៈរបស់ J-Hope។ អ្នកគាំទ្រ​មួយចំនួន​ពិតជា​បាន​ជ្រាប​ច្បាស់​ថា​ J-Hope សម្រេច​ជ្រើសរើស​ឈ្មោះនេះ ដោយមាន​ជំនួយពី RM និង Bang PD-nim

«Hope» ត្រូវ​បាន​ជ្រើសភ្លាម ដោយសារ​លោកជឿលើការគិតទុក គុណតម្លៃ និងផែនការក្នុងជីវិត និង​អាជីពការងាររបស់លោក។

J-Hope ថា៖ «មានអារម្មណ៍ថា វាជា​ពាក្យ​អស្ចារ្យដែលមានលក្ខណៈរលូនជាមួយនឹង Vibe អារម្មណ៍បែបវិជ្ជមានរបស់ខ្ញុំនៅពេល​នោះ និងអ្វី​ដេល​ខ្ញុំ​ចង់​បាន​ក្នុង​គន្លងជីវិតខ្ញុំ»។

ដូចដែលសមាជិក BTS រូបនេះ​ប្រាប់អ្នកគាំទ្រពីមុនៗដែរ នូវអត្ថន័យ​ដែល​ត្រូវ​បាន​កំណត់ក្រោយៗមកទៀត។ ទោះជាយ៉ាងណា​ Bang PD-nim គឺជាអ្នក​ដែល​បាន​ភ្ជាប់រឿងរ៉ាវទាក់ទង​នឹង​ ទេវកថាក្រិកនៃ Pandora’s Box ជាមួយនឹង​ឈ្មោះ J-Hope

Bang PD-nim ក៏បាន​បង្កើតពាក្យ "Jack In The Box” ជា​អ្វីដែល​ J-Hope បន្លឺក្នុងពេល​រ៉េប។ មួយវិញទៀត ផ្នត់គំនិតទាំងពីរនៃ Pandora's Box និង Jack-in-the-box ភ្ជាប់គ្នាទៅវិញទៅមក ពីព្រោះនៅពេលដែល Pandora រកឃើញ "ក្តីសង្ឃឹម" ដែលទុកក្នុងប្រអប់នោះ វានឹងលោតចេញ ឬក្នុងករណីនេះ J-Hope នឹងលេចឡើងដូចជា Jack-In-The-Box

ខណៈពេលដែលអ្វីៗទាំងអស់នេះបានកើតឡើងមុនពេលការបង្ហាញខ្លួនលើកដំបូងរបស់ BTS បានធ្វើឲ្យ J-Hope រក្សាទុកគំនិតមួយនៅក្នុងចិត្ត ហើយបានសម្រេចចិត្តប្រើឈ្មោះនេះ សម្រាប់អាល់ប៊ុមទោលរបស់ខ្លួន ព្រោះវាមានសំខាន់ចំពោះប្រភពដើមនៃឈ្មោះរបស់លោក។

J-Hope នៅបាន​បញ្ជាក់បន្តថា៖ «អាល់ប៊ុមរបស់ខ្ញុំ Jack In The Box គឺនិយាយអំពីសេចក្តីប្រាថ្នារបស់ខ្ញុំក្នុងការបំបែកផ្សិត (ស្នាមដុះស្នឹម) និងបង្កើនភាពរីកចម្រើនបន្ថែមទៀត។ ២បទសំខាន់ៗ គឺ “MORE” និង “ARSON” តំណាងឱ្យដោយក្ដីគោរព នូវរឿងរបស់ខ្ញុំទាំងក្នុង និងក្រៅប្រអប់។ ខ្ញុំ​ព្យាយាម​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​តន្ត្រី​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​នាម​ជា​សិល្បករ និង​បង្ហាញ​ផ្នែក​ផ្សេង​ទៀត​ក្នុង​អាល់ប៊ុម​នេះ»៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី