Artetaថា​ Arsenal នឹង​ចាប់​ផ្ដើម​វាយ​ចេញ​កីឡាករ​មួយ​ចំនួន​ ​ក្រោយ​យក​បាន​ Zinchenko

  • 2022-07-21 12:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal បាន​និយាយ​ទៅ​សារព័ត៌មាន​នៅ​ក្នុងថ្ងៃ​នេះ​ថា​ គោលដៅ​បន្ទាប់​របស់​លោក​គឺ​ វាយ​ចេញ​កីឡាករ​មួយ​ចំនួន​ដែល​មិន​ចាំបាច់​ ក្រោយ​យក​ក្លឹប​លោក​យក​បាន​ ខ្សែបម្រើ​ Oleksandr Zinchenko។

លោក​ Arteta បាន​និយាយ​ថា​៖" បន្ទាប់​ទៅ​នេះ​យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​សម្រេច​ចិត្ត​វាយ​ចេញ​កីឡាករ​មួយ​ចំនួន​ ដែល​យើង​មិន​សូវ​មាន​ម៉ោង​ឲ្យ​ពួក​គេ​លេង​ទៀងទាត់​ និង​សូវ​ចាំបាច់​ចំពោះ​យើង​។ យើង​ធ្វើ​បែប​នេះ​ធ្វើ​ដើម្បី​ល្អ​ចំពោះ​ពួក​គេ​ទេ​។ កិច្ចការ​ហ្នឹង​នឹង​ចាប់​ផ្ដើម​នៅពេល​ឆាប់ៗ​នេះ​ "។

សម្រាប់​រដូវកាល​ក្ដៅ​នេះ​ Arsenal បាន​ចំណាយ​អស់​ជាង​ ៩៧លានដុល្លារ​ហើយ​ក្នុង​ការនាំ​ចូល​កីឡាករ​ ហើយ​ Zinchenko នេះ​ជា​កីឡាករ​ដែល​ Arsenal នឹង​ប្រកាស​ជា​ផ្លូវការ​នាំយក​បាន​ពី​ Manchester City ឆាប់ៗ​នេះ​។

កីឡាករ​ជនជាតិ​អ៊ុយក្រែន​រូប​នេះ​ ត្រូវ​លោក​ Arteta សរសើរ​ពី​សមត្ថភាព​ខ្លាំង​ ដោយ​គេ​ក៏​ធ្លាប់​ជា​កីឡាករ​ស្ថិត​ក្នុង​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក​ Arteta ផង​ដែរ​កាល​ពី​លោក​នៅ​ធ្វើ​ជា​គ្រូជំនួយ​នៅ​ Man City ៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម