Pep ​បក​ស្រាយ​ពី​មូលហេតុ​ Haaland អវត្តមាន​ពី​ប្រកួត​មិត្តភាព​ Pre Season លើក​ដំបូង​

  • 2022-07-21 13:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​ធ្វើ​ការ​បកស្រាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ទាក់ទង​ពី​មូលហេតុ​ដែល​ ខ្សែប្រយុទ្ធ​ទើប​មក​ថ្មី​ Erling Haaland អវត្តមាន​ពី​ប្រកួត​មិត្តភាព​ Pre Season ជា​លើក​ដំបូង​នៅ​ក្នុង​ថ្ងៃ​នេះ​ តទល់នឹង​ក្លឹប​ Club America នៅ​ទឹក​ដី​ Texas សហរដ្ឋអាមេរិក​។

លោក​ Pep បាន​និយាយ​ថា​៖" ប្រកួត​បន្ទាប់​ពី​នេះ​ទៅ​ Haaland នឹង​រួច​រាល់​ក្នុង​ការ​ចូល​រួម​ប្រកួត​បាន​ហើយ​។ គេ​មាន​បញ្ហា​ឈឺ​ចុក​សន្លាក់​ និង​បញ្ហា​កាយ​សម្បទា​មួយ​ចំនួន​តូច​ យើង​ចាំ​មើលៗ​តាម​ដាន​គេ​។ គេ​ហ្វឹកហាត់​បាន​តែ​២តង់​ ហើយ​ក៏​ឈប់​ដោយ​តែ​មិន​ចង់​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ ព្រោះ​ថា​រដូវកាល​ថ្មី​នេះ​នៅ​វែង​ឆ្ងាយ​ណាស់​ "។

ក្នុង​ការ​ប្រកួត​ខាង​លើ​ Man City យក​ឈ្នះ​ Club Americaនូវ​លទ្ធផល​ ២-១ ដោយ​២គ្រាប់​ដែល​ស៊ុត​ចូល​នោះ​គឺ​ស៊ុត​ចូល​ Kevin De Bruyne ទាំង​អស់​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Haaland ជា​ខ្សែ​ប្រយុទ្ធ​មក​ថ្មី​របស់​ Man City ដោយ​ទើប​ផ្លាស់​ពី​ Dortmund ដោយ​ចុះ​កុងត្រា​រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៧៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី